ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo ត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយManchester United

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United ជឿជាក់ថា ក្រុមដែលមានមូលដ្ឋាននៅ Old Trafford ត្រូវការពេលវេលាដើម្បីសម្របខ្លួន បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនជាប់លាប់។

Man United ឈរនៅលេខរៀងទី ក្នុង Premier League និងមានគម្លាត៨ពិន្ទុពីក្រុមកំពូលតារាង Chelsea បន្ទាប់ពីទទួលបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតក្របខ័ណ្ឌកំពូល៣លើកចុងក្រោយរបស់ពួកគេ។ ក្រុមបិសាចក្រហមត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool នៅថ្ងៃអាទិត្យជាមួយនឹងគូប្រជែងរបស់ពួកគេលេខពីរមា១៨ពិន្ទុ។

Ronaldo វ័យ៣៦ឆ្នាំ​បាន​និយាយ​ថាយើង​ស្ថិត​ក្នុង​ពេល​មួយ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែល Manchester United ធ្វើ​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន។ គេទិញខ្ញុំ គេទិញ Raphael Varane និង Jadon Sancho កីឡាករអន្តរជាតិព័រទុយហ្គាល់ Ronaldo បានចូលរួមជាមួយក្លិចាស់នេះវិញនៅរដូវក្តៅក្រោយផ្ទេរពី Juventus ខណៈដែល Man United បានចុះហត្ថលេខាលើខ្សែការពារ Varane ពី Real Madrid និងខ្សែបម្រើស្លាប Sancho ពីក្លិបBorussia Dortmund

Ronaldo បាននិយាយទៅកាន់សារព័ត៌មាន Sky Sports ថា ការសម្របខ្លួននឹងត្រូវការពេលវេលា សូម្បីតែប្រព័ន្ធនៃការលេងដែលយើងលេង ប៉ុន្តែខ្ញុំគិតថាមួយជំហានម្តងៗ យើងត្រូវដាក់វានៅក្នុងចិត្តរបស់យើងថា អ្វីៗអាចទៅរួច គ្រប់គ្នាគួរតែដឹងពីតួនាទីរបស់ពួកគេ ខ្ញុំដឹងពីតួនាទីរបស់ខ្ញុំនៅក្នុងក្រុម ក្នុងក្លិប តួនាទីរបស់ខ្ញុំគឺរកគ្រាប់បាល់ ដើម្បីជួយក្រុមជាមួយនឹងបទពិសោធន៍របស់ខ្ញុំ និងដឹងពីរបៀបយល់ពីការប្រកួត។ ប្រសិន​បើ​អ្នក​រាល់​គ្នា​គិត​បែប​នេះ លះបង់​ដើម្បី​ក្រុម ខ្ញុំ​គិត​ថា​យើង​នឹង​ក្លាយ​ជា​ក្រុម​ល្អ​ជាងគេ”

Ronaldo រកបានគ្រាប់ឈ្នះឲ្យក្រុម Man Utd បន្ទាប់ពីក្រុមបានយកឈ្នះក្រុម Atalanta ក្នុងការប្រកួតក្នុងពូល Champions League កាលពីពាក់កណ្តាលសប្តាហ៍នេះក្នុងលទ្ធផល៣ទល់២ ខ្សែប្រយុទ្ធរូបនេះរកបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួនដងសម្រាប់ក្រុមរបស់លោក Ole Gunnar Solskjaer

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖