ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដម៉ាក XPANDER CROOS បើក មិនគោរពសិទ្ធិអាទិភាព បុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់បុរសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ខណ:ត្រូវរថយន្ដម៉ាក XPANDER CROOS បើក មិនគោរពសិទ្ធិអាទិភាព បុកម៉ូតូបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥ នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១  លើផ្លូវជាតិលេខ០១ គីឡូម៉ែត្រ ១២៥និង១២៦ ស្ថិតក្នុងភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាអ្នកបើករថយន្តបង្កហេតុមានឈ្មោះស្វាយ សាម៉ាឌី អាយុ ៣៦ ឆ្នាំ មុខរបរ មន្ត្រីរាជការ រស់នៅភូមិ វាលយន្ដ សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀងជិះរថយន្តម៉ាកXPANDER CROOS ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង  ២C- ៨៧៧៧ ខូចខាតយ៉ាងដំណំ។

ចំណែកបុរសរងគ្រោះមានឈ្មោះ  ឯក សេរី អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ពោនកក ឃុំ ឈើទាល ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកXPANDER CROOS ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង  ២C- ៨៧៧៧លើផ្លូវជាតិលេខ  ០១ក្នុងទិសដៅ​ពីជើងទៅត្បូងបើកមិនគោរពសិទ្ធិអាទិភាព បុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I- ៧៤៦៩ដោយធ្វើដំណើរពីកើតទៅលិចយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖