ខេត្តកំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថាសមត្ថកិច្ចចាប់ខ្លួនមនុស្សមួយក្រុមជាអ្នកលេងដាវសាំម៉ូរៃរួមនឹងថ្នាំញៀន ៨ កញ្ចប់។
ប្រភពបានដឹងថាសមត្ថកិច្ច បង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង និងនគបាលស្រុករលាប្អៀ នៅវេលាម៉ោង៩និង ៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ហើយបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកស្នងការរងនគបាល ខេត្តកំពង់ឆ្នាំងនិង លោកវរៈសេនីយ៍ឯក ហ៊ុល វាសនា បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី២៤ តុលា ២០២១ នេះថាៈ ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ជាមនុស្សប្រុស ទាំង ៥ នាក់នោះ រួមមានៈ ១.ឈ្មោះ នឿន សុផាន់ណាន់ អាយុ ១៨ ឆ្នាំ រស់នៅភូមិអណ្តូងស្នាយ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, ២.ឈ្មោះ សិទ្ធ ពិសិដ្ឋ អាយុ ២៥ ឆ្នាំ រស់នៅ ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ, ៣.ឈ្មោះ ពេជ្រ រស្មី (ហៅជា) អាយុ ២៥ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ, ៤.ឈ្មោះ កង វិចិត្រ អាយុ ២២ ឆ្នាំ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ៤នាក់នេះ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា និង ៥.ឈ្មោះ ង៉ែត សុភី អាយុ ៣៩ ឆ្នាំ មុខរបរ កម្មក រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ។
លោកបានឱ្យដឹងទៀតថាៈ ក្រោយការបង្ក្រាប សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ថ្នាំញៀនចំនួន ៦ កញ្ចប់ ទូរស័ព្ទ ៤ គ្រឿង ម៉ូតូ២គ្រឿង និងដាវចំនួន៤ដើម។
លោកស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង ទទួលបន្ទុកគ្រឿងញៀន បានឲ្យដឹងថាៈ ក្រោយការ ឃាត់ខ្លួន ជនសង្ស័យទាំង ៥ នាក់ ខាងលើ កម្លាំងរបស់លោក បានរាយការណ៍ជូន លោកស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ទោ ខូវលី និងបានសុំការ អនុញ្ញាត ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា ដើម្បីនាំខ្លួន ជនសង្ស័យ មកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីសាកសួរបន្ត។
បច្ចុប្បន្ន ជនសង្ស័យ ទាំង៥នាក់រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ច កសាងឯកសារ បញ្ជូនបន្តទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
សូមបងប្អូនប្រជាពលរដ្ឋមេត្តាជៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះវាគ្មានប្រយោជន៍អ្វីដល់គ្រួសាររបស់យើងឡើយ៕
ដោយ៖អរុណរះ