ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសន្យាសហការ«ច្រើនបំផុតដែលអាចធ្វើទៅបាន»ជាមួយប្រទេសតំបន់អាស៊ាន

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃទី២៤ខែតុលា បានសន្យាថានឹងសហការច្រើនបំផុតដែលអាចធ្វើទៅបានជាមួយគម្រោងសន្តិភាពដែលបានព្រមព្រៀងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលប្រទេសអាស៊ានមិនអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះឡើយ។

នៅក្នុងសេចក្តីប្រកាសដែលបានផ្សព្វវផ្សាយនៅលើបណ្តាញសង្គម រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសថានឹងរក្សាច្បាប់រស់នៅក្នុងសន្តិភាពជាមួយបណ្តាប្រទេសអាស៊ាន ក៏ដូចជាសហការជាមួយប្រទេសអាស៊ានតាមកិច្ចព្រមព្រៀងសន្តិភាព ដូចអ្វីដែលបានព្រមព្រៀងកាលពីខែមេសាកន្លងមកមាន៥ចំណុច ហើយទទួលបានការគាំទ្រពីប្រទេសលោកខាងលិច និងចិនផងដែរ ។
កន្លងមកប្រទេសប្រ៊ុយណេដែលជាប្រទេសកាន់តំណែងជាប្រធានសមាគមអាស៊ាន កាលពីថ្ងៃទី ១៥ខែតុលាបានប្រកាសថា នឹងអញ្ជើញតំណាងដែលមិនមែនជា អ្នកនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំអាស៊ាន តំណាងឱ្យពលរដ្ឋមីយ៉ាន់ម៉ា។
កិច្ចប្រជុំកំពូលអាស៊ានលើកនេះ គឺជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលអវត្តមានប្រទេសជាសមាជិក ដោយសារតែការធ្វើរដ្ឋប្រហារហើយចាប់ខ្លួនបាតុករជាច្រើន ។ មិនតែប៉ុណ្ណោះ មេដឹកនាំយោធាមីយ៉ាន់ម៉ាមិនអនុញ្ញាតឱ្យឧបការីអាស៊ានចូលជួបលោកស្រីអោងសាន ស៊ូជីនោះឡើយ៕ ដោយ៖ធីរីណា

រូបថត៖Yahoo News

រូបថត៖Reuters 


ចែករំលែក៖