ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ប្តីអារ ក ប្រពន្ធសម្លាប់ រួចអារ ក ខ្លួនឯងជិតដាច់ នៅស្រុកកណ្តាលស្ទឹង !

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានរាយការណ៍ជាបឋម ប្រាប់អង្គភាព”នគរដ្រេហ្គន” នៅមុននេះបន្តិច ! នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មកថា,

មានករណីអំពើឃាតកម្ម គឺប្តីចិត្តអប្រិយ បានអារ ក សម្លាប់ប្រពន្ធ រួចធ្វើសកម្មភាព មកអារ ក ខ្លួនឯងជិតដាច់ តែមិនស្លាប់ ។
អំពើឃាតកម្មនេះកើតឡើង នៅភូមិកំពង់ទួល ឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជំហានដំបូងសមត្ថកិច្ចសង្ស័យរឿងនេះអាចកើតឡើងដោយភ្លើងប្រចណ្ឌមកលើប្រពន្ធ ទើបហ៊ានធ្វើសកម្មភាពភាពបែបនេះ ឬអាចមានសារធាតុញៀន ? ដោយឡែកព្រឹកនេះសមត្ថកិច្ចជំនាញខាងធ្វើកោសល្យវិច័យកំពុងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពប្រពន្ធ និងជួយសង្រ្គោះប្តីដែលនៅមានជីវិតនៅឡើយ។
ចំពោះព័ត៌មានលំអិត អង្គភាព”នគរដ្រេហ្គន”នឹងធ្វើការផ្សាយជូននៅពេលក្រោយ៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖