ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន : ការប្រជុំកំពូលអាស៊ានលើកទី៣៨និង លើកទី៣៩បានចាប់ផ្តើមម៉ោង៨មុននេះបន្តិច !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ការប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩បានចាប់ផ្តើមម៉ោង៨មុននេះបន្តិច។

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា, យើងនឹងមានកិច្ចប្រជុំចំនួន១១ដែលត្រូវប្រើពេល៣ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃបញ្ចប់ការប្រជុំនាថ្ងៃ២៨តុលាខាង

មុខនេះកម្ពុជាយើងនឹងទទួលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២បន្តពីប្រទេសប្រុយណេ៕

ដោយ ៖ សិលា


ចែករំលែក៖