ក្រុម AC Milan នឹងសម្លឹងរកការកសាងការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេទៅកាន់រដូវកាលលីគកំពូលអុីតាលី Serie A នៅរាត្រីថ្ងៃអង្គារនេះ នៅពេលដែលក្រុមនេះធ្វើជាម្ចាស់ផ្ទះទទួលក្រុម Torino នៅកីឡដ្ឋាន Stadio Giuseppe Meazza វេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ។
ក្រុមម្ចាស់ផ្ទះ AC Milan នាំមុខក្នុងតារាងដែលមាន២៥ពិន្ទុ ស្មើជាមួយក្រុមលេខ១ Napoli ដែលមានពិន្ទុស្មើគ្នា បន្ទាប់ពីការប្រកួតចំនួន៩។ AC Milan បានឈ្នះការប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Serie A របស់ពួកគេ ៤-២ នៅកីឡដ្ឋាន Stadio Renato Dall’Ara ទល់នឹងក្រុមBologna ដោយពង្រីករដូវកាលដែលមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៩ដង (ឈ្នះ៨ និងស្មើ១) ។
ក្រុម Torino បានយកឈ្នះក្រុម Genoa ក្នុងលទ្ធផល ៣-២ នៅលើទឹកដីខ្លួនឯងក្នុងការប្រកួតក្របខ័ណ្ឌ Serie A ចុងក្រោយរបស់ពួកគេ ដើម្បីបំបែកកំណត់ត្រាឈ្នះ៤ប្រកួតជាប់គ្នា ដោយធ្វើឱ្យពួកគេឈរនៅលេខរៀងទី១១មាន១១ពិន្ទុ។
AC Milan បានឈ្នះការប្រកួតក្របខ័ណ្ឌ Serie A ចុងក្រោយរវាងក្រុមទាំង២ដោយបានយកឈ្នះ ៧-០ នៅកីឡដ្ឋាន Stadio Olimpico Grandeរបស់ក្រុម Torino កាលពីរដូវកាលមុន។ ក្រុម AC Milan មានប្រៀបជាងក្រុម Torino នៅក្នុងជំនួបរាត្រីនេះ ដោយសារមើលពីសមត្ថភាពកីឡាករ និងទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ណាមួយជាក្រុមម្ចាស់ផ្ទះដែលត្រូវការឈ្នះជាដាច់ខាត។
ក្នុងការប្រកួតក្របខ័ណ្ឌ Serie A ចំនួន៤នៅកីឡដ្ឋាន Stadio Giuseppe Meazza ក្នុងរដូវកាលនេះ AC Milan ទទួលបាន១២ពិន្ទុតាមការផ្តល់ជូនដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ និងរបូតវិញ៣គ្រាប់។ ក្នុងការប្រកួតលីគចំនួន៦លើកចុងក្រោយ ក្រុម AC Milan ឈ្នះ៥ និងស្មើ១។ ចំណែកក្រុម Torino ឈ្នះ២ ស្មើ២ និងចាញ់២ក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេ។ ប្រវត្តិជួបគ្នា៦លើកចុងក្រោយរវាងក្រុមទាំង២គឺ AC Milan ឈ្នះ៥ដង ខណៈដែលក្រុម Torino ធ្លាប់ឈ្នះតែម្តងគត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)