ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍គរបាលរដ្ឋបាលអូរបែកក្អមធ្វើការឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ)កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខអង្គការស៊ីម៉ាក់ ផ្លូវលេខ២០០៤ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា០២នាក់ គេចខ្លួនរួច០១នាក់ ឈ្មោះវ៉ាន់ ។ រីឯជនសង្ស័យ០១នាក់ដែលឃាត់ខ្លួនបានឈ្មោះ សុខ សាវីន ហៅ ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១២៦ ផ្លូវលេខ៩ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះឈ្មោះ ឈុំ វ៉ាន់ថា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះលេខ១៨C ផ្លូវបេតុង ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ សម្ភារបាត់បង់ គ្មាន , សម្ភារបន្សល់ទុកទូរស័ព្ទដៃ០១គ្រឿង ម៉ាក សាំងសុង ប្រគល់ឱ្យជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា