ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាំញៀនជាងមួយគីឡូនិងជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដោយនគរបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាសមត្ថកិច្ចនគរបាលបានបង្រា្កបនិងឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ជាមុខសញ្ញា​ជួញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ ។

ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលផ្នែកគ្រឿងញៀន​ បានបេីកប្រតិបត្តិការបង្ក្រាប​​ និងឃាត់ខ្លួន រួមជាមួយនឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ជាង​០១​គីឡូក្រាម​ ទុកជាវត្ថុតាង។

ករណីខាងលើនេះធ្វើឡើងកាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី២៥ ខែតុលាម្សិលមិញនេះ​ ខណៈជនសង្ស័យ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ មកដល់ត្រង់​ចំណុច​ភូមិ​អណ្ដូង​ក​ន្ទូ​ត ឃុំ​ដូន​បា ស្រុក​គាត់​ក្រឡ ​។

លោកអធិការ​ស្រុក​គាស់​ក្រឡលោក ប៉ាង ហៀង បាន​ឱ្យ​​ដឹងនៅព្រឹកថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ​២០២១នេះ​​ថា ជនសង្ស័យ​មានឈ្មោះ រស់ សុ​វី ភេទប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ 

លោកបន្តថាជន​នេះ​ត្រូវ​កម្លាំង​របស់​លោក​ស្ទាក់​បង្ក្រាប​បាន ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បន្ទាប់​ពី​មន្ត្រី​ជំនាញ​កំណត់​បាន​នូវ​មុខសញ្ញា ដែល​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន ដែល​ជន​នេះ​នាំ​ចេញពីផ្ទះ​របស់​ខ្លួន​បម្រុង​ឆ្ពោះទៅ​កាន់​ស្រុក​សសំឡូតលក់បន្តឲ្យអ្នកផ្សេង។

លោក ប៉ាង ហៀង បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន នេះកម្លាំង​របស់​លោកបានដកហូតវត្ថុ​តាង​មួយ​ចំនួន​ធំ មាន​ថ្នាំ​ញៀន​ជាង​មួយ​គីឡូក្រាម​។

សូមបញ្ជាក់ថានៅ​ក្នុង​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​ខាងលើ​នេះ មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០១​មួយថង់​ធំ មាន​ទម្ងន់​១០៣៦,៧៣ ក្រាម ​រថយន្ត​០១​គ្រឿង​ម៉ាក តូ​យ៉ូ​តា កា​មេ​រី ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-9842 រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

លោក ប៉ា​ង ហៀ​ង អធិការស្រុកគាស់ក្រឡ បានឱ្យដឹងទៀតថា​ ជនសង្ស័យ​ខាងលេីនេះ​ ​បាន​ព្យាយាម​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​នេះ​ពី​បាត់ដំបង ឆ្ពោះទៅ​កាន់​ស្រុក​សំឡូត តែ​ដោយសារ​កម្លាំង​ជំនាញ​ទទួល​បាន​ព័ត៌មាន​ច្បាស់​ ទើប​ស្ទាក់​ចាប់​បាន​ត្រង់​ចំណុច​ខាងលើ ពេល​កំពុង​ធ្វើ​ដំណើរ​។ 

បច្ចុប្បន្ន​មន្ត្រី​ជំនាញផ្នែកប្រឆាំងគ្រឿងញៀ កំពុង​សួរនាំ​និងកសាងសំណុំរឿងបញ្ជូនបន្តទៅចាត់ការ​តាម​នីតិវិធី​ច្បាប់​​៕

ដោយ៖ អរុណរះ


ចែករំលែក៖