ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាឃាត់ខ្លួនបានករណីលួចម៉ូតូ។ កាលពីវេលាម៉ោង១៤ និង០០នាទី                                                                                                                                                                                ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខគ្លីនិកធ្មេញ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ម៉ោង២០ និង៣០នាទី បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ រឿន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1FY-6320 របស់ជនរងគ្រោះឈ្មោះ លន់ ថេន ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  ស្នាក់នៅបន្ទប់ ជួល ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ សម្ភារៈបាត់ បង់៖ គ្មាន , សម្ភារៈន្សល់ទុក៖ ម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1FY-6320 ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖