ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះហ្គាសបំផ្លាញអគារកម្ពស់៥ជាន់នៅក្នុងប្រទេសរុស្ស៊ី

ចែករំលែក៖

កាលពីថ្ងៃទី២៥ខែតុលា មានករណីផ្ទុះហ្គាសបំផ្លាញអគារខុនដូកម្ពស់៥ជាន់នៅក្នុងប្រទេសរុស្ស៊ីបណ្តាលឲ្យមានមនុស្សជាច្រើនជាប់គាំងនៅក្រោមគំនរអគារបាក់បែក។

មន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឱ្យដឹងថា ការផ្ទុះបានបំផ្លាញផ្នែកមួយនៃអគារខុនដូកម្ពស់៥ជាន់ក្នុងទីក្រុង Naberezhnye Chelny មានចម្ងាយពីទីក្រុងមូស្គូប្រមាណ៩៣០គីឡូម៉ែត្រ នៅភាគខាងកើត ។
រូបភាពបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា ការផ្ទុះបានបំផ្លាញផ្នែកមួយនៃអគារនៅពីរជាន់លើបង្អស់បណ្តាលឱ្យបាក់ស្រុត ចំណែកបន្ទប់ផ្សេងទៀតភ្លើងអគ្គិសនីនៅភ្លឺដដែល។ សារព័ត៌មាន Interfax បានផ្សាយថា មានមនុស្សជាច្រើនបានជាប់គាំងនៅខាងក្នុងគំនរអគារបាក់បែក។
ជាមួយគ្នានេះដែរ សារព័ត៌មាន TASS បានផ្សាយថា ការផ្ទុះខាងលើគឺអាចបណ្តាលមកពីការផ្ទុះហ្គាស។
កាលពីខែកញ្ញាកន្លងមក មានករណីផ្ទុះហ្គាសនៅអគារខុនដូក្នុងទីក្រុង Noginsk ប្រទេសរុស្ស៊ី បានសម្លាប់មនុស្ស ២នាក់ផងដែរ៕ ដោយ៖ធីរីណា

រូបថត៖APA

 

 


ចែករំលែក៖