ខេត្តរតនគិរី៖ លោក សាយ ចំរើន ត្រូវបានតែងតាំងជាប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវជំនួសលោក កង សារឿន។
ពិធីប្រកាសផ្លាស់ប្ដូរ និងប្រគល់ភារកិច្វប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវនេះបានប្រារព្ធធ្វើឡើងនៅ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវត្រូវសហការជាមួយមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិ។
បន្តយកចិត្តទុកដាក់អនុវត្តសសម្រេចឱ្យបានត្រឹមត្រូវ ក្នុងវការបំពេញតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីជាមិត្តរវាងកម្ពុជា-វៀតណាមឱ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពល្អ ដោយចេះសម្របសម្រួលក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពជឿជាក់ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនមានទំនុកចិត្តខ្ពស់ និងត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ បន្ថែមទៀត “ជាមួយស្ថាប័នពាក់ព័ន្ធ” និងកងកម្លាំងសមត្ថកិច្ចនានា។
ដើម្បីរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព បង្កើនការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែនទាំងមនុស្សនិងទទំនិញឱ្យបានម៉ឺងម៉ាត់ ក្នុងបរិបទនៃការរីករាលដាលជាសាកលជំងឺកូវីដ-១៩នេះ។
បើពេលអនាគត់ប្រសិនបើសភាពការនៃការរីករាលដាលជំងឺកូវី-១៩មានភាពធូស្រាលយើងនឹងបើកច្រកអន្តរជាតិអូយ៉ាដាវឡើងវិញត្រូវបន្តពង្រឹង ពង្រីក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ល្អជាមួយអាជ្ញាធរ កងកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធ ប្រទេសជិតខាងដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ បានសម្រេចផ្លាស់ប្ដូរប្រគល់ភារកិច្ចជូន លោក សាយ ចំរើន ជាមន្ត្រី សាលាខេត្តររតនគិរីឱ្យមកកាន់តំណែងជា ប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ អូរយ៉ាដាវជំនួសលោក កង សារឿន ដែលត្រូវប្ដូរចេញទៅទទួលភារកិច្ចថ្មី៕
ដោយ ៖ ជីវ័ន្ត