ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យចាប់ខ្លួនអតីតសមាជិកបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់, លោក គង់ សភា ,និងលោក អ៊ូ ច័ន្ទឬទ្ធិ មកអនុវត្តន៍ទោសបន្ទាប់ពីបានចោទប្រកាន់ពីបទផ្តើមគំនិតញុះញង់
ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមតាមមាត្រា២៨ , មាត្រា៤៩៤ , និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា, ក្នុងសាលសវនាប្រកាសសាលក្រមកាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឬទ្ធិ លោក គង់ សភា លោក សេង ម៉េងប៉ុនរ៉ុង ដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ និង បង្គាប់ឱ្យបង់ពិន័យក្នុងម្នាក់៤លានរៀល ខណៈមនុស្ស ចំនួន១០នាក់ផ្សេងទៀតដាក់ពន្ធនាគារ២០ខែ តែអនុវត្ត ទោស១៥ខែ សល់ប៉ុន្មានត្រូវព្យួរ និងបង់ប្រាក់ពិន័យ ម្នាក់ៗចំនួន២លានរៀល បើគិតពីរយៈពេលជាប់ឃុំអ្នក ទាំង១០នាក់នេះនឹងត្រូវដោះលែងនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។
មានតែអនិជនខ្មែរអូស្ត្រាលីលោក ហុង លីម ម្នាក់គត់ត្រូវ បានតុលាការឱ្យរួចផុតពីបទចោទប្រកាន់។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកផ្សាយជាភាសាអង់គ្លេស AEC NEWS ផងដែរថា, គ្រប់រឿងក្ដីដែល មានដីកាចាប់ខ្លួនពីតុលាការនៅពេលដែលសមត្ថកិច្ច ទទួលបាននឹងចាត់វិធានការតាមនីតិវិធីរបស់ខ្លួន។
ដោយឡែក លោក ហូ វ៉ាន់ ដែលកំពុងរស់នៅក្រៅប្រទេសគេចពីការ ចាប់ខ្លួនបានសរសេរបង្ហោះលើហ្វេសបុករបស់លោក កាលពីម្សិលមិញថាការចោទប្រកាន់មកលើកលោកជា បន្តបន្ទាប់ពីសំណាក់តុលាការជារឿងនយោបាយ និង កាន់តែលើកទឹកចិត្តលោកឱ្យតស៊ូនឹងនយោបាយថែម ទៀត។
បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុន ដោយអាជ្ញាធរ កម្ពុជាកាលពីខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចោទ ប្រកាន់របស់លោក រ៉ុង ឈុន ថាកម្ពុជាបាន ប្រគល់ដីឱ្យវៀតណាម ជនជាប់ចោទដែលមានឈ្មោះ ហូ វ៉ាន់ ឈ្មោះ គង់ សភា ឈ្មោះ អ៊ូ ច័ន្ទរិទ្ធ និងសេង ម៉េង ប៉ុនរ៉ុង បានប្រមូលអតីតអ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិឱ្យធ្វើការតវ៉ាដោះលែងលោក រ៉ុង ឈុន វិញ។
ក្នុងពេលតវ៉ានោះ តាមរបាយការណ៍របស់តុលាការ បាន លើកឡើងថាជនជាប់ចោទទាំង ១០ នាក់ដែលបានចូល រួមក្នុងការតវ៉ានោះបានសរសេរលើហ្វេសប៊ុក និងផ្សាយ ផ្ទាល់ពីព្រឹត្តិការណ៍នេះដោយញុះញង់ប្រជាជនឲ្យប្រឆាំងនឹងអាជ្ញាធរ និងបានស្នើសុំឲ្យដោះលែងលោក ឈុន ផងដែរដែលតម្រូវឱ្យអជ្ញាធរមានវិធានការចាប់ខ្លួនជាបន្ត បន្ទាប់នៅថ្ងៃទី៤ ខែសីហា និងថ្ងៃទី២០ ខែកញ្ញានៅ កន្លែងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ៕
ដោយ ៖ សិលា