ព័ត៌មានទាន់ហេតុការណ៍៖

ដឹងការណ៍ពិតហើយ សង្សារថ្មីរបស់នាយចឺម គឺអ្នកនាងសេង សុខឃីម ជាមេម៉ាយកូនមួយសោះ

ចែករំលែក៖

   ភ្នំពេញ៖ មុននេះទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងទៅលើដំណឹងបែកបាក់ស្នេហ៍រវាងតារាសម្តែងសាច់ខ្ចី កញ្ញា ហ្វាហា នឹងតារាចម្រៀងវ័យក្មេងនាយចឺម។ ពេលបែកបាក់ស្នេហ៍ភ្លាម នាយចឺមបានទៅស្និទ្ធស្នាលនឹងតារាសម្តែង សេង សុខឃីម ហៅ គីម គីម ភ្លាម ដែលពេលនេះគេដឹងហើយថា គូស្នេហ៍ថ្មីរបស់តារាចម្រៀងរូបនេះគឺជាអ្នកមេម៉ាយកូនមួយសោះ។ 

  មុននេះតារាស្រីមេម៉ាយកូន១រូបនេះបានបង្ហាញមុខក្នុងការងារសិល្បៈ និងផ្សព្វផ្សាយផលិតផលថែសម្រស់មួយចំនួន រហូតនាងលេចមុខក្នុងការសម្តែងក្នុងMVបទចម្រៀងថ្មីរបស់តារាចម្រៀងនាយចឺម ទើបមានការចាប់អារម្មណ៍រហូតនាយចឺមបានបង្ហាញពីចំណងស្នេហ៍ដោយបើកចំហដោយការភ្ជាប់Relationship នៅលើបណ្តាញសង្គមរហូតធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈដែលអតីតគូស្នេហ៍កញ្ញា ហ្វាហ្វា ក៏កាន់តែបញ្ចេញរូបភាពសិចស៊ីថ្មីជាច្រើនសន្លឹកធ្វើប្រុសៗគ្រឺតខ្នាញ់ជាហូរហែហាក់មិនខ្វល់ពីរឿងស្នេហាប្រេះស្រាំនោះទេ។ មិនបានផ្តេកផ្តួលបញ្ចេញសារDrama ខូចចិត្តត្បិតព្រាត់ស្នេហ៍គ្នាឡើយ ហ្វាហ្វា បានទាំងបញ្ចេញសារលើកទឹកចិត្តខ្លួនឯងអមដោយរូបភាពសិចស៊ីជាច្រើនសន្លឹកបន្តបន្ទាប់ស្ទើររាល់ថ្ងៃដែលគេមើលខាងក្រៅអាចយល់ថានាងមិនបានខូចចិត្តនឹងរឿងរ៉ាវស្នេហានោះឡើយ។ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុនៅពីក្រោយការបែកបាក់ចំណងស្នេហារបស់សិល្បករមួយគូនេះនៅឡើយ។

      គួរបញ្ជាក់ដែរថា ចំណងស្នេហារវាងតារាចម្រៀងនាយ ចឺម នឹងតារាសម្តែងហ្វាហ្វា ត្រូវបានទម្លាយឡើងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រោយពីពួកគេបានស្វែងយល់ចិត្តគ្នាក្រោមការដឹងឮពីចាស់ទុំទាំងសងខាង ហើយកន្លងទៅអ្នកទាំងពីរក៏បានទាំងចូលរួមសម្តែងក្នុងបទចម្រៀងរួមគ្នាជាច្រើនហូរហែផងដែរ។ ប៉ុន្តែកាលពីរដូវកាលភ្ជុំបិណ្ឌនេះតារាចម្រៀងរូបនេះបែរជាបង្ហាញមុខដៃគូសម្តែងថ្មីគឺអ្នកនាង សេង សុខឃីម ក្នុងបទចម្រៀងថ្មីរបស់ខ្លួនគឺបទ”ថ្លៃទឹកដោះ” ទៅវិញ។ អ្នកក្នុងនិងក្រៅចង្កោមសិល្បៈបានកោតសរសើរពីវាសនាខ្ពស់របស់នាយចឺមដែលអាចរកបានសង្សារស្រស់សោភា សាច់ខ្ចីគួរឲ្យស្រលាញ់ ហើយបើទោះបីជាសង្សារថ្មីនេះជាអ្នកមេម៉ាយមែន ប៉ុន្តែនាងមានរូបសម្រស់ស្រស់សោភា ក្រមុំសុំខ្មាសផងដែរ។ ថ្មីៗនេះដែរ អ្នកនាង សេង សុខឃីម ក៏បានទាំងបញ្ចេញអត្តសញ្ញាណខ្លួនឯងច្បាស់ជាងមុនជាមួយនឹងការទទួលស្គាល់ថានាងជាមេម៉ាយកូនមួយ ហើយកូនប្រុសរបស់នាងពិតជាស្រស់សង្ហាគួរឲ្យខ្នាញ់ខ្លាំងណាស់៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖