ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងនឹងបើកដំណើរការហោះហើរអន្តរជាតិចាប់ពីខែវិច្ឆិកា

ចែករំលែក៖

តាមសារព័ត៌មាន TTXVN ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ កូរ៉េខាងត្បូង (MOLIT) នៅថ្ងៃទី២៧ខែតុលា បានប្រកាសថា ចាប់តាំងពីខែវិច្ឆិកាទៅ បណ្តាអាកាសយានដ្ឋាននៅតាមបណ្តាខេត្តក្រុង នឹងចាប់ផ្តើមដំណើរការហោះហើរអន្តរជាតិ ខណៈដែលពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន។
ការសម្រេចខាងលើ កើតឡើងក្រោយរដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសពីគម្រោង៣ដំណាក់កាលរស់នៅជាមួយកូវីដ-១៩ ។ តាមការប្រកាសរបស់ MOLIT រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្ថយការរឹតត្បិតចំពោះជើងហោះហើរអន្តរជាតិ ដែលបានហាមប្រាមតាំងពីខែមេសាឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ជាមួយគ្នានេះនឹងបើកដំណើរការហោះហើរអន្តរជាតិជាប្រចាំឡើងវិញចាប់ពីខែវិច្ឆិកាសម្រាប់អ្នកដំណើរបានចាក់វ៉ាក់សាំងរួចរាល់។
ទន្ទឹមនឹងនោះជនបរទេស និងជនជាតិកូរ៉េខាងត្បូងនៅក្រៅប្រទេស អាចធ្វើដំណើរបានប្រសិនបើចាក់វ៉ាក់សាំងគ្រប់ចំនួនដូសនូវប្រភេទវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna, AstraZeneca, Johnson&Johnson រយៈពេល២សប្តាហ៍មុនពេលហោះហើរ។
តាមការលើកឡើងរបស់ MOLIT សេវាកម្មហោះហើរអន្តរជាតិរបស់កូរ៉េខាងត្បូង នឹងដំណើរការយ៉ាងសកម្មឡើងវិញនៅចុងខែវិច្ឆិកា។ អាកាសយានដ្ឋានអន្តរជាតិ Gimhae គឺជាជម្រើសដើម្បីដំណើរការជើងហោះហើរដំបូងទៅកាន់កោះ Saipan និងកោះ Guam ដែលជាទីតាំងពេញនិយមសម្រាប់សម្រាកកាយរបស់ពលរដ្ឋកូរ៉េខាងត្បូងនៅរដូវរងា៕ ដោយ៖ធីរីណា

រូបថត៖YONHAP/TTXVN.


ចែករំលែក៖