ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច និង​ឃុបឃិត​គ្នា​ទទួលផល​ចោរកម្ម

ចែករំលែក៖

ខេត្តប៉ៃលិន​៖ ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​ផ្នែក​ជំនាញ អធិការដ្ឋាននគរបាល​ក្រុង​ប៉ៃលិនរៀបចំ​សំណុំរឿងបញ្ជូនទៅតុលាកា​រនាថ្ងៃទី២៧ខែតុលាឆ្នាំ២០២១ក្នុងករណីចោរកម្មនៅត្រង់​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា​ជនសង្ស័យ​៣នាក់ដែលឃាត់ខ្លួននេះមាន១. ឈ្មោះ​ អ៊ុន ពិរុណ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ២.ឈ្មោះ​ឡុង សុវណ្ណ​សាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និងម្នាក់ទៀត​ឈ្មោះ​ យេ​ង លិញ​ហួរ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​លក់ដូរ​ទ​ទួល​ប​ញ្ជាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយគ្នា​ខាងលើ​។​

សមត្ថកិច្ចបានឲ្យដឹងទៀតថាកាលពី​វេលា​ម៉ោងជាង ៥ទៀបភ្លឺថ្ងៃទី ២៦ ខែតុលា នៅ​ចំណុចកើតហេតុ​ក្នុង​ក្រុងប៉ៃលិន ជនសង្ស័យ​ម្នាក់បានធ្វើ​សកម្មភាព​លួច​ម៉ាក iPhone XS max ០១ គ្រឿងបាន​សម្រេច​រួច ជន​ខាងលើ​បាន​គេចខ្លួនបាត់។ ក្រោយមកជនសង្ស័យបាន​យក​ទូរស័ព្ទ​ដែល​លួចបាន ទៅដាក់បញ្ចាំឲ្យឈ្មោះ​យេ​ង លិញ​ហួរ ក៏ត្រូវ​នគរបាល​មូលដ្ឋាន​ស្រាវជ្រាវ​ឃាត់ខ្លួនបាននាថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា

​​


ចែករំលែក៖