ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចដោះស្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម                                                                                                                                                    ថ្ងៃទី២៧ខែតុលា២០២១ ម៉ោង០៧ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់  ករណីលួចដោះស្លាកលេខរថយន្ត នៅចំណុចមុខផ្ទះលេខ៨៨៩ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពកាលពីថ្ងៃទី២៩ខែកញ្ញា២០២១ ម៉ោង០៣ និង៣៨នាទីទៀបភ្លឺ បង្កដោយជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ជា សារ៉ុម  ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានេជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ បិន ចាន់ណា  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានេជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) បានលួចដោះស្លាកលេខរថយន្ត របស់ជនរងគ្រោះឈ្មោះ រឿង កុសល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៨៨៩ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ស្លាកលេខរថយន្ត០២សន្លឹក លេខភ្នំពេញ2BH-1457 , សម្ភារបន្សល់ទុក  ម៉ូតូ០១គ្រឿងម៉ាកឆាលី គ្មានស្លាកលេខ ទួឡឺវីស០១ របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖