ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ឆ្លងចរន្តឆេះម៉ូទ័របូមសាំងក្លាយជាអគ្គិភ័យឆេះស្ថានីយ៍សាំង ខូចខាតរថយន្ត២គ្រឿង និងរបួសម្ចាស់ស្ថានីយ៍ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មានបឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នំា២០២១នេះ មានបុរសជាម្ចាស់ស្ថានីយ៍សាំង BVM ម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ឆេះការាសសាំង ស្ថិតនៅ ខាងមុខផ្សារអូរអំបិល សង្កាត់ផ្សារអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមូលហេតុនៃការឆាបឆេះស្ថានីយ៍សាំងនេះ ដោយសារតែឆ្លងចរន្តឆេះម៉ូទ័រផ្ទេរសាំង ពីរថយន្តស៊ីទែនដែលកំពុងផ្ទេរ ហើយរាលដាលដល់ស្ថានីយ៍សាំងតែម្ដង។ ករណីនេះបណ្ដាលឱ្យឆេះរថយន្ត ២ គ្រឿង និងបុរសជាម្ចាស់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។ 

ប្រភពដដែលបានឲ្យដឹងទៀតថាពេលកើតហេតុ សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យ ២ គ្រឿង ហើយគ្រប់គ្រងបានទាំងស្រុងរយៈពេល ជិត ១ ម៉ោង៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖