ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួល​អំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនពីសប្បុរជន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងឱ្យ​លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានទទួលជួបស្វាគមន៍ជាមួយតំណាងក្រុមហ៊ុនសប្បុរជន ដែលនាំយកនូវអំណោយសប្បុរសធម៌ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន។ 

នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង​ មេបញ្ជាការរង ជំនួសមុខលោកមេបញ្ជាការ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ក្រុមហ៊ុនសប្បុរជន និងសូមជូនពរដល់លោកអគ្គនាយកក្រុមហ៊ុន និងសាច់ញាតិក្រុមគ្រួសារ ព្រមទាំងសហការីក្រោមឱវាទទាំងអស់ ជួបប្រទះនូវពុទ្ធពរជ័យទាំង០៤ប្រការ និងជៀសឆ្ងាយផុតពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩។

ដោយ​ឡែក​អំណោយ​រួមមាន៖ អង្ករ ចំនួន០១តោន, មីជាតិ ចំនួន២៥កេស, ទឹកពិសារបរិសុទ្ធវីតាល់ ចំនួន២៥កេស, ម៉ាស់ ចំនួន១០០ប្រអប់ និងទឹកអាកុលសម្លាប់មេរោគ ចំនួន០២កាន ស្មើនឹង៦០លីត្រ ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩៕

ដោយ​៖សហការី​


ចែករំលែក៖