ក្លិប Real Madrid និង Barcelona បានគ្រងពាន La Liga ជាយូរណាស់មកហើយ ជាមួយនឹងពានរង្វាន់ 15ក្នុងចំណោម 17 ចុងក្រោយរវាងក្លិបទាំង២ ប៉ុន្តែពេលវេលាអាចនឹងផ្លាស់ប្តូរ ដោយសារក្លិបទាំង២បានធ្លាក់ទម្រង់លេងបន្តិច ហើយមានក្លិបផ្សេងទៀតកំពុងឡើងជើង។
បន្ទាប់ពីជោគជ័យដែលក្លិបយក្សអេស្ប៉ាញទាំង២នេះទទួលបាន ដោយមាន Lionel Messi និង Cristiano Ronaldo នាំមុខគេនោះ ពានរង្វាន់របស់ពួកគេត្រូវបានបំបែកកាលពីរដូវកាលមុនដោយក្លិបAtletico Madrid ជាលើកទីពីរក្នុងរយៈពេល 8 ឆ្នាំ ហើយនោះអាចជាសញ្ញានៃយុគសម័យថ្មី។
បច្ចុប្បន្នក្រុម Real Sociedad គឺជាក្រុមដែលឡើងជើងគួរឱ្យភ្ញាក់ផ្អើលក្នុងលីគ ខណៈដែលពួកគេមាន៣ពិន្ទុនាំមុខ Real Madrid, Sevilla និង Betis។ ដោយមានត្រឹមតែ៥ពិន្ទុបំបែក Sociedad ពីក្រុមចំណាត់ថ្នាក់លេខប្រាំពីរ Osasuna ការប្រជែងដណ្តើមពានលីគនៅឆ្នាំនេះហាក់ដូចជាមានភាពតឹងតែងមួយ។ តាមពិត Barcelona មិនស្ថិតនៅក្នុងការប្រកួតនេះទេ ខណៈដែលពួកគេស្ថិតនៅលេខ៩ និងតាមពីក្រោយក្រុមកំពូលតារាង៩ពិន្ទុ។
Real Sociedad មិនមែនជាកញ្ចប់ដ៏គួរឱ្យភ្ញាក់ផ្អើលតែមួយគត់នៃរដូវកាលនេះទេ។ ក្រុម Rayo Vallecano និង Osasuna ដែលទាំងពីរស្មើជាមួយក្រុម Atletico មាន 19 ពិន្ទុបានយកពិន្ទុពីក្រុម Barcelona និង Real Madrid រៀងគ្នានៅក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍ La Liga ។
បន្ទាប់ពីការកាត់ចេញរបស់ពួកគេពីក្របខ័ណ្ឌកំពូលក្នុងឆ្នាំ 2019 ក្រុម Rayo Vallecano ទទួលបានការឡើងមកលេងលីគកំពូលវិញកាលពីរដូវកាលមុន ហើយឥឡូវនេះគឺជាក្រុមដែលមានការចាប់អារម្មណ៍ខ្ពស់ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជាក្រុមតែមួយគត់ដែលឈ្នះការប្រកួតក្នុងផ្ទះរបស់ពួកគេទាំងអស់នៅរដូវកាលនេះ។ ជ័យជម្នះចុងក្រោយរបស់ពួកគេគឺជាជ័យជម្នះដ៏សំខាន់បំផុត ដោយបានយកឈ្នះលើក្រុម Barcelona 1-0 កាលពីថ្ងៃពុធ ដែលនាំទៅដល់ការបណ្តេញលោក Ronald Koeman ចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុម។ ក្រុម Rayo Vallecano នឹងធ្វើជាម្ចាស់ផ្ទះទទួល Celta Vigo នៅថ្ងៃចន្ទបន្តទៀតនៅលីគកំពូលអេស្ប៉ាញ។
Osasuna មានភាពទាក់ទាញដូច Rayo Vallecano ដែរ ប៉ុន្តែសមិទ្ធផលដ៏ធំបំផុតរបស់ពួកគេបានចេញពីផ្ទះ។ ពួកគេមានកំណត់ត្រា La Liga ល្អបំផុតនៅលើផ្លូវក្នុងរដូវកាលនេះ ដោយបានឈ្នះរាល់ការប្រកួតក្រៅដីរបស់ពួកគេរហូតដល់លទ្ធផលស្មើ 0-0 ទល់ Real Madrid កាលពីថ្ងៃពុធ។ក្រុមនេះនឹងមានបញ្ហាប្រឈមដ៏ធំមួយទៀតដើម្បីរក្សាភាពតានតឹងរបស់ពួកគេនៅថ្ងៃសៅរ៍ ពេលពួកគេធ្វើដំណើរទៅកាន់ទឹកដី Andaluciaដើម្បីជួបក្រុម Sevilla។ ដោយព្យាយាមរក្សាការឈ្នះរបស់ Real Sociedad ក្រុម Real Madrid ធ្វើដំណើរទៅកាន់ Alicante ដើម្បីប្រឈមមុខនឹងក្រុម Elche នៅដើមថ្ងៃដំបូង។
ចំណែកក្រុម Barcelona ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Alaves នៅចុងការប្រកួតជាមួយនឹងលោក Sergi Barjuan ដែលជាគ្រូបង្វឹករបស់ Barca B ទទួលបន្ទុកជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ខណៈដែលក្លិបព្យាយាមទាក់ទងលោក Xavi Hernandez ជាគ្រូបង្វឹកថ្មី។ អតីតកីឡាករBarca និងក្រុមជម្រើសជាតិអេស្ប៉ាញដ៏អស្ចារ្យគឺជាអ្នកចាត់ការក្រុម Al-Sadd របស់ប្រទេសកាតា ហើយ Barca ត្រូវតែឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបនៅពេលខាងមុខ។
ការប្រកួតផ្សេងទៀតនៅចុងសប្តាហ៍នេះរួមមាន Real Sociedad ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Athletic Bilbao និងការប៉ះទង្គិចនៅទីក្រុង Madrid រវាង Atletico Madridនិង Real Betis ។ ក្រុម Betis ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Manchester City និង Real Madrid លោក Manuel Pellegrini ធ្វើដំណើរទៅកាន់រដ្ឋធានីរបស់អេស្ប៉ាញដោយបានចាប់ផ្តើមរដូវកាលដ៏ល្អបំផុតរបស់ពួកគេសម្រាប់រយៈពេល 60ឆ្នាំ។ លើកចុងក្រោយពួកគេមាន២១ពិន្ទុបន្ទាប់ពី១១ប្រកួតគឺត្រឡប់មកវិញក្នុងឆ្នាំ1963-1964 ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)