ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ទទួលស្បៀង និងសម្ភារៈមនុស្សធម៌ ដើម្បីត្រៀមបន្តចែកជូនពលរដ្ឋរងគ្រោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃអភិបាលខេត្តពោធិ៍សាត់បានទទួលអង្ករចំនួន១០តោន ពីសប្បុរសជន(មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត)និងសារុងចំនួន១០០ ទឹកបរិសុទ្ធ១០០យួរ និងម៉ាស់ចំនួន១០ប្រអប់ថែមទៀត ។

 ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះម្ចាស់អំណោយជាសប្បុរសជន(មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងវិទ្យាស្ថានពហុបច្ចេកទេសនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)ប្រកបដោយស្មារតីមនុស្សធម៌ ក្នុងបរិបទកូវីដ-១៩ វីរុសបំឡែង នេះជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ 

 ក្នុងនោះលោកអភិបាល បង្វែរស្បៀង និងសម្ភារៈទាំងអស់ ជូនទៅសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីត្រៀមចែកជូនបន្ត ឲ្យចំគោលដៅប្រកបដោយតម្លាភាព ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖