ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពីប្រជុំអាស៊ាន ៣ថ្ងៃសម្តេចតេជោ បន្តឆ្លៀតពេលហាត់ប្រាណឡើងវិញ !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ មានប្រសាសន៍ថា ៖ ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត ៣ដង ។ សារនេះសម្តេចអរគុណដល់ជនរួមជាតិ ដែលគាំទ្រសម្តេច ទើបសម្រេចបានជោគជ័យនេះជូនប្រទេសជាតិទាំងមូល ។

សូមបញ្ជាក់ថា នៅព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានថ្លែងថា, ប្រជុំអាស៊ាន៣ថ្ងៃជាប់គ្នាពុំមានពេលហាត់ប្រាណសោះ។

ថ្ងៃនេះឆ្លៀតពេលហាត់ប្រាណដោយការធាក់កង់រយៈពេល៨០នាទីបានចម្ងាយជាង៥០គីឡូម៉ែត្រដោយជិះឡើងទួល៤អង្សា។

សម្តេចបន្តថា, ប្រសិនគិតចម្ងាយផ្លូវអាចចូលក្នុងដីខេត្តកំពង់ស្ពឺឬតាកែវតែទីបំផុតនៅផ្ទះតាខ្មៅសោះ។

សម្តេចតេជោ បានលើកឡើងទៀតថា, ល្ងាចថ្ងៃសុក្ររង់ចាំមើលផ្លូវចៅៗមកលេង និងបាយល្ងាចជាមួយគ្នា។ នេះហើយជារសជាតិនៃជីវិតពេលថ្ងៃរសៀលនិងជារសជាតិនៃជីវិតជាជីតារបស់ចៅៗដែលតែងតែនឹកដល់ពួកគេដូចពាក្យចាស់ពោលថា(ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង)។សូមជម្រាបជូនថា, សម្តេចតេជោ ក៏បានផ្ញើថ្វាយព្រះមហាក្សត្រ យ៉ាងដូច្នេះថា, ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់​ ១៧ព្រះវស្សា(២៩​ តុលា​ ២០០៤​ -​ ២៩​ តុលា​ ២០២១)​ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេច ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖