ព័ត៌មានទាន់ហេតុការណ៍៖

តោះ​មកស្គាល់ស្លាកសញ្ញាចំនួន២ តេីមានន័យយ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?

ផ្លាកសញ្ញាលេខ១៖ សញ្ញានេះមានន័យថា ចប់ការហាមស៊ីផ្លេចំពោះយានជំនិះគ្រប់ប្រភេទ។

ផ្លាកសញ្ញាលេខ២៖ សញ្ញានេះមានន័យថា ឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទប្រុងប្រយត្ន័ មានផ្លូវកោងទៅស្ដាំនៅខាងមុខ។

សម្គាល់៖ រាល់ផ្លាកសញ្ញាដែលនៅលើមានន័យថាដល់ទីតាំងនោះមុន ដូចនេះអ្នកបើកបរយានជំនិះគ្រប់ប្រភេទអាចធ្វើការស៊ីផ្លេ និងត្រូវប្រុងប្រយត្ន័ នៅខាងមុខមានផ្លូវកោងទៅស្តាំ។

ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចររលុប ឬមានផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។​សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព។

ជាមួយគ្នានេះ​ ក្រសួង​ ក៏បានបង្ហាញពីផ្លាកសញ្ញា​សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ ត្រង់ផ្លូវខ្វែងប៉ុនគ្នា ស្ថានភាពដូចក្នុងរូប (គ្មានផ្លាកសញ្ញាអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?

ដូច្នេះ​អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ៕

ដោយ​៖សហការី​


ចែករំលែក៖