ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញចុះអប់រំផ្សព្វផ្សាយស្តីពីបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់បុគ្គលិកតាមរោងចក្រហាយតិច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដើម្បីមានបច្ចេកសមស្របក្នុងការទប់ស្កាត់ពេលមានគ្រោះអគ្គិភ័យកើតឡើងកម្លាំងជំនាញនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះខេត្តបន្ទាយមានជ័យ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអប់រំផ្សព្វផ្សាយជំនាញ ពន្លត់អគ្គីភ័យដល់បុគ្គលិករោងចក្រហាយតិច នៅតំបន់សេដ្ឋកិច្ចពិសេស អូរនាង ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី វឹក វើន នាយរងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ បានឲ្យដឹងថា ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យការិយាល័យរបស់លោកផ្តល់នូវបច្ចេកទេសក្នុងពេលជួបហានិភ័យពេលមានអគ្គិភ័យកើតឡើង ក្រុមជំនាញបានធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង និងជំនាញសំខាន់ៗ ចំនួនពីរដល់បុគ្គលិកបុគ្គលិករោងចក្រហាយតិច គឺ ÷

១/-វិធីប្រើប្រាស់ ថែរក្សា បំពង់ពន្លត់អគ្គិភ័យ ។

២/-ការជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ។ 

ចំណែកលោកវរសេនីយ៍ឯង ពិន សេរី នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះខេត្ត បានថ្លែងថា ពិធីនេះមានអ្នកចូលរួមចំនួន៣៨០ នាក់ ក្នុងនោះមានស្រី្តចំនួន២០០ នាក់ ។

ក្រុមជំនាញបានធ្វើបទបង្ហាញបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យ ដល់តាមបណ្តា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងពលរដ្ឋតាមមូលដ្ឋាន គឺជារឿងសំខាន់បំផុត ប្រយោជន៍គឺធ្វើឲ្យពលរដ្ឋទាំងអស់យល់ដឹងនិងមានជាម្ចាស់ការ ក្នុងគ្រាមានអាសន្ន អាចចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងការជម្លៀសជនរងគ្រោះចេញពីកន្លែងគ្រោះថ្នាក់ទៅកន្លែងមានសុវត្ថិភាព។

បន្ទាប់មកក្រុមជំនាញបានបង្ហាញនូវលក្ខណ:ប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យជាក់ស្តែង និងវិធីសង្រ្គោះមនុស្សពេលមានអគ្គិភ័យកើតឡើង ធ្វើឲ្យអ្នកចូលរួមបានយល់ច្បាស់មួយកម្រឹតធំ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖