ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអំពាវនាវដល់កម្លាំងទាហានស៊ូដង់មិនត្រូវប្រើហិង្សាប្រឆាំងក្រុមបាតុករសន្តិភាពនោះទេ

ចែករំលែក៖

ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៩ខែតុលា បានអំពាវនាវដល់កម្លាំងទាហានស៊ូដង់រក្សាការអត់ធ្មត់ បញ្ចៀសការប្រើហិង្សាប្រឆាំងក្រុមបាតុករសន្តិភាព ។
តាមគម្រោង ក្រុមប្រឆាំងនៅស៊ូដង់នាថ្ងៃទី៣០ ខែតុលានេះបាននាំគ្នាធ្វើបាតុកម្មប្រឆាំងកម្លាំងទាហានស៊ូដង់ដែលធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី២៥ខែតុលាកន្លងមក។ ក្រុមបាតុករបានអំពាវនាវឱ្យកម្លាំងទាហាន «ត្រូវចាកចេញ» ។ តាមគម្រោងមានបាតុកម្មនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសស៊ូដង់ ។ ការធ្វើបាតុកម្មនោះអាចប្រឈមនឹងអំពើហិង្សាដោយការប៉ះទង្កិចគ្នារវាងកម្លាំងប៉ូលិស ទាហានជាមួយនឹងក្រុមបាតុករ។
តាមសារព័ត៌មាន Al Hadath មានទីតាំងនៅទីក្រុងឌូបៃ បានផ្សាយថា រាល់សេវាកម្ម ទូរគមនាគមន៍នៅស៊ូដង់បានផ្អាកដំណើរការ រីឯអុីនធើណេត សេវាទូរស័ព្ទក៏ត្រូកាត់ផ្តាច់ផងដែរ តាំងពីព្រឹកព្រលឹមថ្ងៃទី៣០ខែតុលា មុនពេលបាតុកម្មកើតឡើង។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ២៩ខែតុលា បានអំពាវនាវឱ្យកម្លាំងទាហានស៊ូដង់រក្សាការអត់ធ្មត់ បញ្ចៀសអំពើហិង្សាកើតឡើង ។ សកម្មភាពខាងលើរបស់អាមេរិក គឺក្រោយពេលកម្លាំងទាហានស៊ូដង់មានប្រតិកម្មចំពោះបាតុកម្មនៅថ្ងៃទី៣០ខែតុលា ។ ការធ្វើបាតុកម្មពេលនេះគឺជារង្វាស់ក្នុងការវាយតម្លៃទៅលើកម្លាំងទាហានស៊ូដង់។
ក្នុងសប្តាហ៍កន្លងមក ក្រោយកម្លាំងទាហានស៊ូដង់បានធ្វើរដ្ឋប្រហារ ហើយចាប់នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីជាច្រើនរូប ។ កន្លងមកមានបាតុកម្មផ្ទុះឡើងហើយមានហិង្សាកើតឡើងដោយបានសម្លាប់មនុស្ស១១នាក់និងរាប់រយនាក់រងរបួស ដោយការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខនឹងបាតុករ៕ដោយ៖ធីរីណា

ប្រភពរូបថត៖AFP/TTXVN

 


ចែករំលែក៖