ខេត្តត្បូងឃ្មុំ ៖ តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ១០៥mm ចំនួន៣គ្រាប់ និងមួយគ្រាប់ទៀតជាប្រភេទគ្រាប់ទម្លាក់ពីលេីយន្តហោះកប់នៅក្នុងដីពីរកន្លែងផ្សេងគ្នា ហេីយរាយការណ៍មកមន្រ្តីនគរបាលប៉ុស្តិ៍ចុះទៅត្រួតពិនិត្យនិងដាក់ស្លាកសញ្ញាដេីម្បីបញ្ចៀសគ្រោះថ្នាក់ ។
ទីតាំងទី១៖ នៅវេលាម៉ោង០៨:០០នាទី មានប្រជាពលរដ្ឋឈ្មោះ យ៉េន វៃ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ បានរាយការណ៍ថាគាត់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ១០៥mm ចំនួន៣គ្រាប់នៅក្នុងដីចម្ការរបស់គាត់ស្ថិតនៅភូមិទួលតាខិន ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ទីតាំងទី២ ៖ នៅវេលាម៉ោង១៣និង៤០នាទីរសៀល មានប្រជាពលរដ្ឋឈ្មោះ ផង់ កាន់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមករាយរណ៍ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ថា គាត់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ០១គ្រាប់ (ក្បាលផ្ទុះ ជាគ្រាប់ណាប៉ាល់ទម្លាក់ពីយន្តហោះ) ស្ថិតនៅគីឡូម៉ែត្រលេខ៤៣ ក្នុងភូមិស្រែសោមថ្មី។
ក្រោយពីបានទទួលសេចក្តីរាយការណ៍ខាងលើរួចកម្លាំងមន្រ្តីនគរបាលប៉ុស្តិ៍ក៍បានចុះត្រួតពិនិត្យនិងដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ។
បច្ចុប្បន្នការិយាល័យជំនាញបានរាយការណ៍ជូនអង្គភាព CMAC រួចហើយ។
សូមបញ្ជាក់ថា នៅថ្ងៃនេះផងដែរនៅចំណុចវាលស្រែក្នុងភូមិល្វេ ឃុំក្រែក ស្រុកពញាក្រែក អង្គភាព HELLOTRUST បានកម្ទេចគ្រាប់បែកចំនួន០២គ្រាប់ និងគ្រាប់ ៦០m.m ១គ្រាប់ប្រកបដោយសុវត្ថិភាព ៕
ដោយ ៖ វណ្ណៈ