ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុ ៥ឆ្នាំ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា (គ.វក-១៩) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូសទី១ និងដូសទី២ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារដែលមានអាយុ៥ឆ្នាំ នៅរាជធានី-ខេត្តទាំង២៥ ដែលនឹងចាប់ផ្ដើមបើកយុទ្ធនាការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគម្លាតរវាងដូសទី១ និងទី២ គឺ២៨ថ្ងៃ ដូចមានរៀបរាប់ខាងក្រោម៖
ក. ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ ដែលមានអាយុ៥ឆាំ្ន ៖ ចំពោះកូនចៅរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ សូមទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖
១. មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង៖
– ចំពោះកូនចៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក រដ្ឋសភា និងកូនចៅឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមាន ឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។
– ចំពោះកូនចៅឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យព្រះអង្គឌួង។ ការចាក់វ៉ាក់សាំងកូវីដ-១៩. ស៊ីណូវ៉ាក់ដូសទី១ និងដូសទី២. ជូនដល់ក្រុមគោលដៅខាងលើ នឹងត្រូវរៀបចំតាមពេលវេលានិងកាលបរិច្ឆេទដូចខាងក្រោមតាមតារាង ៖
ដោយ៖ សុខ ខេមរា