ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្ដែង​ អេឡិច​ ចាន់ត្រា​ បេីករថយន្តស៊េរីទំនេីបទៅបុកគូទរថយន្តដឹកប្រេងTotal រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

     ភ្នំពេញ​ ៖​ មិនដឹងថាតារាសម្ដែង​ល្បីឈ្មោះ​ អេឡិច​ ចាន់ត្រា​ ស្រវឹងស្រា​ឬយ៉ាងណានោះទេ បានបេីករថយន្តស៊េរីទំនេីបBMWទៅបុករថយន្តដឹកប្រេងឥន្ធនៈTotal ពីក្រោយយ៉ាងពេញទំហឹង​បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​និងសមត្ថកិច្ចមូលដ្ឋាន​កាលពីវេលាម៉ោង២​និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៣១​ ខែតុលា​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចមុខធនាគារABA​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្ត CHENGLONG ដឹកសុីទែនប្រេងឥន្ធនៈTotal ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 3D-2577 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ពីលិចទៅកេីតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក​ BMW ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2BA-3976 បេីកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្ដែង​ អេឡិច​ ចាន់ត្រា​ មកបុករថយន្តដឹកប្រេងឥន្ធនៈTotalពីក្រោយយ៉ាងពេញទំហឹង​ បណ្ដាលឱ្យរថយន្តបង្កវិលមួយជុំខ្ទេចមួយកំណាត់មុខ​ ។ ចំណែករថយន្តដឹកសុីទែនប្រេងTotal បានរងការខូចខាតកាងខាងក្រោយបន្តិចបន្តួច​តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​និងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ​ បានចុះមកដល់​ហេីយធ្វេីការសម្របសម្រួលដល់ភាគីទាំងសងខាងអស់មួយសន្ទុះធំ​ ទេីបចុងក្រោយបានបញ្ចប់រឿង​ត្រឹមយករថយន្តទៅជួសជុលដោយខ្លួនឯង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖