ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីលួចម៉ូតូ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២១​ វេលាម៉ោង​២២និង​០០នាទីយប់នៅចំណុចបន្ទប់ជួលផ្លូវ១០៣​ក្រុមទី​៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​។ 

-ជនរងគ្រោះ​ឈ្មោះម៉េះ ដារ៉ូ ភេទប្រុស​ អាយុ២៣ ឆ្នាំ​ជនជាតិខែ្មរមុខរបរកម្មករសំណង់ ​មានទីលំនៅបន្ទប់ជួល ​កើតហេតុខាងលើ  

ចំណែកជនសង្ស័យឈ្មោះ កុសល វណ្ណៈ ភេទប្រុស អាយុ​២២ឆ្នាំ ជនជាតិខែ្មរ មុខរបរ ​មិនពិតប្រាកដ​ មានទីលំនៅ បន្ទប់ជួលក្រុម៨ ផ្លូវរថភើ្លង ​ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន​) អវិជ្ជមានកូវីដ-១៩ ។

     *សំភារៈ​ដក​ហូតមាន ៖​ 

_សោរម៉ូតូចំនួន០១ 

_ម៉ូតូ០១គ្រឿងម៉ាកHONDAC125 ពណ៌ខ្មៅ (ស៊េរីឆ្នាំ២០១៨) សា្លកលេខភ្នំពេញ1GT. 8186 (របស់ជនរងគ្រោះ) បានប្រគល់ជូនម្ចាស់វិញ ។ 

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី​ ខែ ឆ្នាំ​ខាងលើជនរងគ្រោះ​បានទុកម៉ូតូនៅមុខបន្ទប់ជួល នៅចំណុចកេីតហេតុខាងលេី​ ក៏ដើរចូលបន្ទប់ជួលស្រាប់តែមានជនសង្ស័យមា្នក់បានជិះម៉ូតូចេញពីមុខបន្ទប់ ដែលជនរងគ្រោះចតម៉ូតូទុកមុខបន្ទប់ជួល ឃើញក៏ស្រែកចោរៗ ផ្អើលអ្នកជិតខាងជួយដេញ ក៏ជួបកំលាំងល្បាតប៉ុស្ដិ៍អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ០១នាក់យកមកប៉ុស្ដិ៍នគរបាលទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា

 


ចែករំលែក៖