ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងយោធិននៃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី បានឧបត្ថម្ភម៉ាស់ និងជែល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បាននាំយកម៉ាស់ និងជែលលាងដៃ អំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី ផ្តល់ជូនមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩ រួមមានម៉ាស់ ៧,១៤០ម៉ាស់ និងជែលចំនួន ៥,៩៥០ដប ។

ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេមញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មានសេចក្តីរីករាយយ៉ាងខ្លាំង និងចាត់ទុកអំណោយនេះពិតជាបានផ្តល់តម្រូវការ ការងារប្រចាំថ្ងៃ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ទឹកចិត្តដ៏ប្រពៃរបស់ លោក មេបញ្ជាការ និងលោកស្រី បានបង្ហាញនូវការយកចិត្តទុកដាក់ និងគិតគូរពីសុខមាលភាពកងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆត្រ ទាំងអស់ជៀសផុតពីជំងឺកាវសាហាវកូវីដ-១៩ និង ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត៕

ដោយ ៖ សិលា


ចែករំលែក៖