ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានឧបត្ថម្ភម៉ាស់ និងជែលលាងដៃ ជូនបញ្ជាការដ្ឋានរថក្រោះ សម្រាប់ប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមផេកបញ្ជាការដ្ឋានកងទ័ពជើងគោក បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានរថក្រោះ មានការប្រគល់ម៉ាស់ និងជែលលាងដៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី ផ្តល់ជូនបញ្ជាការដ្ឋានរថក្រោះ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈលោក ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក ។ ពិធីប្រគល់ម៉ាស់ និងជែលនាឱកាសនោះមានការអញ្ជើញចូលរួមផងដែរពី លោកឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ រួមមាន៖ ម៉ាស់ ៣,៧៩២ម៉ាស់ និងជែលលាងដៃចំនួន ៣,១៦០ដប ។

លោកឧត្តមសេនីយ៍ឯក ពៅ សុីថា  មេមញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ រួមជាមួយ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មានសេចក្តីរីករាយជាខ្លាំង និងចាតទុកអំណោយនេះពិតជាបានផ្តល់តម្រូវការ ការងារប្រចាំថ្ងៃ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ទឹកចិត្តដ៏ប្រពៃរបស់ លោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រីបានបង្ហាញនូវការយកចិត្តទុកដាក់ និងគិតគូរពីសុខមាលភាពកងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានរថក្រោះ ទាំងអស់ ជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩នេះ និងប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ និងអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត ៕

ដោយ ៖ សិលា


ចែករំលែក៖