ក្លិប Real Madrid កំពុងសម្លឹងមើលយ៉ាងជិតស្និទ្ធទាំង Paul Pogba និង Antonio Rudiger ជាកីឡាករចំណូលថ្មីដ៏មានសក្តានុពល ខណៈដែលពួកគេសម្លឹងមើលការពង្រឹងក្រុមបច្ចុប្បន្នរបស់ពួកគេ។
ក្លិបអធិរាជសនឹងមិននាំយកយុវជនមកក្រុម Real Madrid នេះទេ ប៉ុន្តែទេពកោសល្យរបស់ពួកគេបានទាក់ទាញភ្នែករបស់ក្លិបយក្សអេស្ប៉ាញមួយនេះ ទោះបីជាមិនទាន់មានការផ្លាស់ប្តូរណាមួយត្រូវបានធ្វើឡើងក៏ដោយ។
វាត្រូវបានគេដឹងយ៉ាងច្បាស់ថា Pogba ចង់លេងឱ្យ Real Madrid ហើយការចរចាកិច្ចសន្យារបស់គាត់នៅ Manchester United បានពង្រឹងបន្ថែមទៀត ដោយពេលនេះក្លិប Real Madrid កំពុងវិភាគពីរបៀបដែលការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះនឹងចំណាយអស់ផ្នែកហិរញ្ញវត្ថុ។
ភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola លែងត្រូវបានគេមើលឃើញថា ជាបញ្ហាសក្តានុពលនៅក្នុងកិច្ចព្រមព្រៀងដែលកំពុងត្រូវបានធ្វើ ហើយក្លិបមានទំនុកចិត្តច្រើនជាងក្នុងការធានាបាននូវសេវាកម្មរបស់កីឡាករដែលជួយឲ្យបារាំងឈ្នះពានរង្វាន់ World Cup ជាងកាលពីប៉ុន្មានខែមុន។
ចំណែកខ្សែការពារ Rudiger របស់ Chelsea ដូចជា Pogba អាចត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនកិច្ចសន្យាក្នុងខែមករា ដូចអ្វីដែល Real Madrid បានធ្វើជាមួយ David Alaba កាលពីដើមឆ្នាំនេះ។
Real Madrid រីករាយក្នុងការរង់ចាំ មុនពេលព្យាយាមចុះហត្ថលេខាលើ Rudiger និង Pogba ដែលនឹងផុតកុងត្រានៅខែមិថុនាឆ្នាំក្រោយ ទោះបីជាពួកគេនឹងត្រូវចំណាយប្រាក់បន្ថែមលើការចុះហត្ថលេខាលើកីឡាករម្នាក់ៗក៏ដោយ។
កាលពីឆ្នាំមុនការចុះហត្ថលេខាលើកីឡាករ គឺជាអ្វីដែលក្លិបនឹងងាកមកចាប់អារម្មណ៍ ប៉ុន្តែចាប់តាំងពីបានឃើញភាពជោគជ័យរបស់ Alaba ក្នុងរដូវកាលនេះ គឺជាទីផ្សារដែលពួកគេពិតជាចង់ចូលម្តងទៀតដើម្បីនាំយកកីឡាករសំខាន់មកពង្រឹងក្លិប ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)