ព័ត៌មានទាន់ហេតុការណ៍៖

យោធភូមិភាគទី៥ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដែលបានឧបត្ថម្ភម៉ាស់ និងជែល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បាននាំយកម៉ាស់ និងជែលលាងដៃ អំណោយដ៏ថ្លៃថ្លារបស់ ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ផ្តល់ជូនយោធភូមិភាគទី៥ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩ រួមមានម៉ាស់ ចំនួន ១០៥,៣៤៨ម៉ាស់ និងជែល ចំនួន ៨៧,៧៩០ដប។

ឧត្តមសេនីយ៍ឯក ឯក សំអូន មេមញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានសេចក្តីរីករាយយ៉ាងខ្លាំង និងចាត់ទុកអំណោយនេះពិតជាបានផ្តល់តម្រូវការ ការងារប្រចាំថ្ងៃ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ទឹកចិត្តដ៏ប្រពៃរបស់ លោកមេបញ្ជាការ និងលោកស្រីបានបង្ហាញនូវការយកចិត្តទុកដាក់ និងគិតគូរពីសុខមាលភាពកងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៥ទាំងអស់ ចៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ និងប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឲ្យបានដាច់ខាត៕

ដោយ៖ សូរិយា


ចែករំលែក៖