ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានចេញ សេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាល ជំនាញភាសាអង់គ្លេស និងទំនាក់ទំនងកម្រិតខ្ពស់ (Advnced English Language and Communication Skills) ក្រោមក្របខណ្ឌស្តីពីគំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ាន (IAI) ដែលរៀបចំដោយរដ្ឋាភិបាលសឹង្ហបុរី។
ក្រសួងយុត្តិធម៌ សូមជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាមន្ត្រីក្រោម ចំណុះក្រសួងយុត្តិធម៌ទាំងអស់មេត្តាជ្រាបថា ក្រោមក្របខណ្ឌស្តីពីគំនិតផ្តួចផ្តើមស្ដីពីសមាហរណកម្មអាស៊ាន (IAI) រដ្ឋាភិបាលសិង្ហបុរីនឹងរៀបចំវគ្គបណ្តុះបណ្តាល ជំនាញភាសាអង់គ្លេស និងទំនាក់ទំនងកម្រិតខ្ពស់ Advanced English Language and Communication Skills) ដែលនឹងរៀបចំពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធអ៊ីនធឺណិត (Online)។
សូមជម្រាបជូនថា រដ្ឋាភិបាលសិង្ហបុរីស្នើក្រសួងយុត្តិធម៌ចាត់មន្ដ្រី ២រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងបង្កើនជំនាញភាសាអង់គ្លេសកម្រិតខ្ពស់សម្រាប់ការអានសន្ទនា ចរចា សរសេរ និងធ្វើបទបង្ហាញ សម្រាប់ប្រើប្រាស់នៅកន្លែងធ្វើការ និងទំនាក់ទំនងជាមួយជនបរទេស ប្រកបដោយប្រសិទ្ធភាព។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់នាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍៕
ដោយ ៖ សិលា