ក្រុមបិសាចក្រហម Manchester United នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Atalanta សម្រាប់ការប្រកួត UEFA Champions League នៅកីឡដ្ឋាន Gewiss នៅរាត្រីថ្ងៃអង្គារនេះ ដោយក្រុមម្ចាស់ផ្ទះកំពុងសម្លឹងរកការត្រឡប់មកវិញពីការបរាជ័យរបស់ពួកគេក្នុងលទ្ធផល ៣-២ ក្នុងជំនួបជុំដំបូងរបស់ក្រុមទាំង២។
ការប្រកួតវគ្គចែកពូលដំបូងបានធ្វើឱ្យក្រុម Manchester United ឡើងមកលើកំពូលតារាងដោយយកជ័យជម្នះ ៣-២ នៅ Old Trafford កាលពីថ្ងៃទី២០ ខែតុលា។ ៣គ្រាប់នោះរកបានដោយ Marcus Rashford រកបានគ្រាប់ដំបូងឲ្យ Man Utd នៅនាទីទី៥៣ គ្រាប់ទី២ដោយ Harry Maguire និងគ្រាប់ទី៣រកបានដោយ Cristiano Ronaldo។ ចំណែក២គ្រាប់របស់ក្រុម Atalanta រកបានដោយMario Pasalic និង Merih Demiral ។
ក្រុមបិសាចក្រហម Manchester United ឈរកំពូលតារាងមាន៦ពិន្ទុ ខណៈ Atalanta មាន៤ពិន្ទុឈរនៅលេខ២។ ចំណែកឯក្រុមផ្សេងទៀត Villarreal កំពុងឈរលេខ៣មាន៤ពិន្ទុ ខណៈដែល Young Boys ឈរនៅលេខ៤មាន៣ពិន្ទុ។
Ronaldo គឺជាកីឡាករដែលលេចធ្លោជាងគេសម្រាប់ Manchester United ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់បើកឆាកមួយប្រកួតផងដែរ។ ខ្សែប្រយុទ្ធរូបនេះបានជាប់ចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្នក្នុងតារាងអ្នករកគ្រាប់បាល់សម្រាប់ប្រកួតប្រជែងក្នុងឆ្នាំ 2021-2022។ ចំណែកក្រុម Atalantaមានកីឡាករឆ្នើមៗដូចជា Demiral, Remo Freuler និង Pasalic ក្នុងការប្រកួត Champions League ។ កីឡាករទាំង៣គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមដែលមានម្នាក់១គ្រាប់។
ម្ចាស់ផ្ទះ Atalanta បានឈ្នះការប្រកួត Champions League លើកមុនរបស់ពួកគេនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ។ ក្រុមរបស់លោកOrobici មានប្រវត្តិមិនទាន់ឈ្នះ៣ប្រកួតក្នុងផ្ទះ (ស្មើ២ និងចាញ់១) ក្នុងគ្រប់ការប្រកួតទាំងអស់។ Manchester United បានចាញ់ក្នុងការប្រកួតមុនតែមួយគត់របស់ពួកគេក្នុងការធ្វើដំណើររបស់ពួកគេក្នុងការប្រកួតនៅរដូវកាលនេះ។ ក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ Atalanta ឈ្នះ២ ស្មើ២ និងចាញ់២។
ដោយឡែកក្រុម Manchester United ឈ្នះ៣ ស្មើ១ និងចាញ់២ ក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ។ ពួកគេបានស៊ុតបាល់បញ្ចូលទី១១គ្រាប់និងរបូតគ្រាប់បាល់១៣គ្រាប់ក្នុងអំឡុងពេលនោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)