ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសុីម៉ាក់ CMAC ចុះយកគ្រាប់បែកចាស់មិនទាន់ផ្ទុះចំនួន ០១គ្រាប់នៅក្បែរផ្លូវដើរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីបានឃើញគ្រាប់បែកដៃចាស់មួយគ្រាប់នៅលើដីក្បែរផ្លូវដើរ ប្រជាពលរដ្ឋក្នុងភូមិបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសហការជាមួយអង្គការស៊ីម៉ាក់ទៅយកចេញជាបន្ទាន់។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មន្រ្តីស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់បែកដៃ ១គ្រាប់នេះ ជាប្រភេទគ្រាប់បែកដៃ ក្រសាំងផលិតនៅសហភាពសូវៀតបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្ល៉េះហើយទំនងកប់ក្នុងដីយូរមកហើយដោយទើបផុសចេញពេលគេកាយយដីថ្នល់។ គ្រាប់បែកដៃនេះថ្វើបើវាចាស់ពិតមែនតែវានៅមានគុណភាពអាចផ្ទុះបានបើយើងប៉ះពាល់វាខុសបច្ចេកទេស។

មន្រ្តីស៊ីម៉ាក់ក៏បានអំពាវនាវបន្ថែមទៀតចំពោះប្រជាពលរដ្ឋបើបានប្រទះឃើញអាវុធយុទភ័ណ្ឌឬគ្រាប់រំសេវមិនទាន់ផ្ទុះសូមកុំប៉ះពាល់ឲ្យសោះ សូមប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន ឬអង្គការស៊ីម៉ាក់ទៅយកចេញតាមលក្ខណ:បច្ចេកទេសដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖