ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស២នាក់ផឹកស៉ីស្រវឹងដក កាំភ្លើងសម្ញែងគេឯងផ្អើលរត់ពេញហាង យីហោ« វីហ្វ្រេន »

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌចំការមនបានចុះទៅឃាត់ខ្លួនបុរស២នាក់ខណៈដែល ពួកគេចូលទៅផឹកស៊ីនៅហាងមួយកន្លែងយីហោ « វីហ្វ្រេន » លុះស្រវឹងធ្លាក់ភ្នែកក៏ ដកកាំភ្លើងខ្លីសម្ញែងគេបង្កការភ្ញាក់ផ្អើល ដល់អ្នកអង្គុយផឹករត់ពេញក្នុងហាង យកទៅសួរនាំភ្លាមៗ។ 

ហេតុការណ៍ខាងលេីនេះបានកេីតឡេីង នៅវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចហាងយីហោ « វីហ្វ្រេន » ដែល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ កែង ផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចក៏ ដកហូតបាននូវកាំភ្លើងខ្លីមួយដើម និងរថយន្ដឡិចស៊ីសRX ៣០០ មួយគ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមនភ្លាមៗដែរ ។

 ជនសង្ស័យខាងលើមានឈ្មោះ ដួង ឥស្សររស្សី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមន្រ្តីនគរបាលអង្គភាពកីឡា។

 ចំពោះមុខនេះកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ជីណា


ចែករំលែក៖