ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបរសេដ្ឋធ្វើការឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២:១០នាទី ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១  នៅចំណុចភូមិត្រពាំងប្រិយ ឃុំពោធអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនទាំង៣នាក់មាន ៖ 

១-ឈ្មោះ ទ្រី ប៊ុន្នី ភេទ ប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ។

២-ឈ្មោះ ជួប ឆានុន ភេទ ប្រុស អាយុ ១៩ឆ្នាំ

៣-ឈ្មោះ សាន កូតា ភេទ ប្រុស អាយុ ១៨ឆ្នាំ ទាំង២នាក់នៅភូមិសង្គមមានជ័យ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៩កញ្ចប់មធ្យម  , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ទូរស័ព្ទដៃ ២ និង ដាវ ១ដើម។

 បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖