ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថៃ្ង ៣ វិច្ឆិកា ២០២១នេះឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញវត្ដមានដ៏ខ្ពង់ខ្ពស់ ក្នុងការទទួលសៀវភៅ «ទស្សនៈសម្ដេចក្រឡាហោម ស ខេង » ប្រចាំឆ្នាំ ២០២០ ចំនួន ៣០ក្បាល ក្នុងពិធីប្រគល់ទទួលសៀវភៅទស្សនៈសម្ដេចក្រឡាហោម ក្រុមការងារសម្ដេចក្រឡាហោម តំណាងដោយលោក រ៉េន រតនៈ ប្រតិបត្ដិករ រៀបចំចងក្រងទស្សនៈរបស់សម្ដេចក្រឡាហោម ដែលមាន នាយឧត្ដមសេនីយ៍ សាស្ត្រចារ្យ ឯក មនោសែន ជាប្រធានក្រុមការងារសរសេរសៀវភៅទស្សនៈសម្ដេចក្រឡាហោម ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកឧត្ដមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង ទទួលផែនការងារចំណុះស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ និងក្រុមការងារចងក្រងសៀវភៅទស្សនៈសម្ដេច ជាច្រើនរូប។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ក្នុងនាមកងកម្លាំងនគរបាល ជាថ្នាក់ដឹកនាំមួយរូបតំណាងអោយថ្នាក់ដឹកនាំជាច្រេីនរូប សូមសម្ដែងនូវសេចក្ដីត្រេកអរយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំនិតផ្ដួចផ្ដើមបង្កើតចងក្រងនូវ ទស្សនៈទានក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់ប្រមុខដឹកនាំដែលជាប្រទីពបំភ្លឺផ្លូវជួយជាស្មារតីក្នុងប្រតិបត្ដិរបស់មេដឹកនាំទូទៅពិសេសនៅថ្នាក់មូលដ្ឋានដែលជាទស្សនៈទានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ការផ្ដល់គំនិត គឺជាគន្លឹះសម្រាប់ការដោះស្រាយបញ្ហា ជារួមកងកម្លាំងនគរបាល ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបរបស់ លោកនាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងគោលការដ៏មុតស្រួចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាពិតជាមានសុខសន្ដិភាពនិងប្រកបដោយទស្សនៈវែងឆ្ងាយយូរអង្វែង ក្នុងការដឹកនាំប្រទេសជាតិ រក្សាបាននូវស្ថេរភាព សន្ដិសុខ សន្ដិភាពជារៀងរហូត លេីសពីនោះ ការបម្រេីផលប្រយោជន៍សង្គមនិងការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងសិទ្ធិជាម្ចាស់ប្រទេសរស់នៅក្នុងភាព ជាម្ចាស់ អធិបតេយ្យ បូរណភាពទឹកដី របស់យេីងជារៀងរហូតតទៅ៕
ដោយ៖ ស សម