ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌ ចេញសេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយ​ទម្រង់លិខិត​គំរូដែលប្រើប្រាស់​ក្នុងរឿងក្តីរដ្ឋប្បវេណី «ការទាមទារលែងលះ និងបែងចែកទ្រព្យសម្បត្តិ»

ចែករំលែក៖

ភ្នំពេញ, ក្រសួងយុត្តិធម៌ សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា , តាមរយៈកិច្ចសហប្រតិបត្តិការរវាង ក្រសួងយុត្តិធម៌ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), ក្រុមការងារបច្ចេកទេស បានចងក្រងនូវទម្រង់លិខិតគំរូដែលប្រើប្រាស់ក្នុងរឿងក្តីរដ្ឋប្បវេណី ពាក់ព័ន្ធនឹងប្រភេទនៃរឿង “ការទាមទារ លែងលះ និងការបែងចែកទ្រព្យសម្បត្តិ” ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងយុត្តិធម៌ ចាប់ពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ដែលមានបំណងចង់ សិក្សា ស្រាវជ្រាវ ស្វែងយល់ និងត្រូវការប្រើប្រាស់នូវទម្រង់លិខិតគំរូនេះ អាចចូលទៅកាន់គេហទំព័ររបស់ក្រសួង យុត្តិធម៌ តាមរយៈតំណភ្ជាប់ http://moj.gov.kh/kh/sample-civil-docurnents ដើម្បីទាញយកឯកសារទាំងអស់ នេះបាន។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ៖សុខ ខេមរា


ចែករំលែក៖