ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ចេញសេចក្ដីជូនដំណឹង ស្ដីពីការបដិសេធខ្លឹមសារនៃការជូនដំណឹងផ្ដល់អាហារូបករណ៍ របស់សមាគមស្រ្តីដើម្បីសង្គម

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបដិសេធខ្លឹមសារនៃការជូនដំណឹងផ្ដល់អាហារូបករណ៍ របស់សមាគមស្រ្តីដើម្បីសង្គម។

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ “សមាគមស្ត្រីដើម្បីសង្គម” បានចេញ សេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការផ្តល់អាហារូបករណ៍ ៥០% ចំនួន ២៥០០ កន្លែង និង ១០០% ចំនួន ៥០០ កន្លែង នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា រួមមាន៖ ១) សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ២) សាកលវិទ្យាល័យកម្ពុជា ៣) សាកលវិទ្យាល័យបញ្ញាសាស្ត្រ ៤) សាកល វិទ្យាល័យន័រតុន ៥) សាកលវិទ្យាល័យវេស្ទើន និង ៦) សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយតម្រូវឱ្យ សិស្សានុសិស្សទៅដាក់ពាក្យស្នើសុំអាហារូបករណ៍នៅសមាគមរបស់ខ្លួន។

ករណីនេះ គ្រឹះស្ថានឧត្តមសិក្សាខាងលើបានបញ្ជាក់ថា មិនមានកម្មវិធីផ្តល់អាហារូបករណ៍ តាមរយៈសមាគមស្ត្រីដើម្បីសង្គម នោះទេ និងសូមធ្វើការបដិសេធចំពោះខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ ។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំសិស្សានុសិស្ស និងសាធារណជនទាំងអស់ កុំចាញ់បោកការឃោសនាបំភ្លើស បោកប្រាស់ ដែលនាំឱ្យមានការភ័ន្តច្រឡំ ផ្សព្វផ្សាយ និងទប់ស្កាត់ ការឃោសនាបំផ្លើស បោកប្រាស់ខាងលើឱ្យបានទាន់ពេលវេលា និងចាត់វិធានការតាម និងខូចខាតប្រយោជន៍ផ្សេងៗ ដោយប្រការណាមួយ និងសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយផ្លូវច្បាប់ជាធរមាន។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូម គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំសិស្សានុសិស្ស និង សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖