ភ្នំពេញ៖ ក្រសួងមហាផ្ទៃសូមគោរពជូនលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន កម្មវត្ថុ ស្តីពីការអញ្ជើញ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដើម្បីផ្ដល់បទ ឧទ្ទេសនាមលើប្រធានបទស្តីពី”យុទ្ធសាស្ត្រនៃការប្រាស្រ័យទាក់ទង និងការចរចា” ក្នុងវគ្គគ្រប់គ្រង ជាន់ខ្ពស់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២-០៤ និងថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធZoom។ ផែនការសកម្មភាពគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងការបណ្តុះបណ្តាលសម្រាប់ការ
យោង: ពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ (PCDTM)។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោករដ្ឋមន្ត្រី មេត្តាជ្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ គ្រោងអនុវត្តសាកល្បង“វគ្គគ្រប់គ្រងជាន់ខ្ពស់ សម្រាប់ក្រុម គោលដៅជាអគ្គនាយករង ប្រធាននាយកដ្ឋាន អភិបាល និងអភិបាលរងខេត្ត ចាប់ពីថ្ងៃទី០២-០៤ និង ថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធZoom។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ សូមអញ្ជើញ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដើម្បីចូលរួមផ្ដល់បទឧទ្ទេសនាមលើប្រធានបទ ស្តីពី “យុទ្ធសាស្ត្រនៃការប្រាស្រ័យទាក់ទង និងការចរចា” តាមកម្មវិធីដូចមានភ្ជាប់មកជាមួយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោករដ្ឋមន្ត្រី ជ្រាប និងពិនិត្យ សម្រេចដោយអនុគ្រោះ។
សូម លោករដ្ឋមន្ត្រី ទទួលនូវសេចក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕
ដោយ៖ សុខ ខេមរា