ព័ត៌មានទាន់ហេតុការណ៍៖

Benzema រកបាន២គ្រាប់ជួយឲ្យ Real Madrid ឡើងឈរលេខ១ក្នុងពូល D វគ្គជម្រុះ Champions League

ចែករំលែក៖

គ្រាប់បាល់២គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema បានធ្វើឱ្យក្រុមReal Madrid ឈរនៅលើកំពូលតារាងនៃពូល D ខណៈដែលក្រុមនេះបានយកឈ្នះលើក្រុមភ្ញៀវ Shakhtar Donetsk ក្នុងក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកានេះក្នុងលទ្ធផល២ទល់១។

Benzema បានស៊ុតបញ្ចូលទីក្នុងការស៊ុតបញ្ចូលទីដើម្បីកត់ត្រាគ្រាប់បាល់ទី១០០០របស់ Real Madrid ក្នុងការប្រកួតក្លិបបាល់ទាត់នៅអឺរ៉ុប។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំងរូបនេះ​បាន​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​ជា​លើក​ទី២​បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ពីការបញ្ជូលបាល់របស់ Vinicius Junior និង១គ្រាប់របស់កីឡាករ Fernando រកបានឲ្យក្រុម Shakhtar នៅនាទីទី៣៩ ។

គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានអរគុណចំពោះការរួមចំណែកយ៉ាងល្អរបស់ Benzema នៅក្នុងការប្រកួតដែលឃើញក្រុមរបស់គាត់បានផ្តួលគូប្រកួត៤ប្រកួតកន្លងមក។ ២គ្រាប់របស់ Benzema រកបាននៅនាទីទី១៤ និងនាទីទី៦១។

ជ័យជម្នះនេះធ្វើឲ្យក្រុម Real Madrid ឡើងឈរលេខ១ក្នុងពូល D មាន៩ពិន្ទុ ក្នុង៤ប្រកួតកន្លងមកនៅ Champions League ខណៈដែលក្រុម Inter Milan ក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sheriff ដែរក្នុងលទ្ធផល៣ទល់១ បានធ្វើឲ្យក្រុមខ្លាំងនៅអុីតាលីមួយនេះឡើងឈរលេខ២ មាន៧ពិន្ទុ។

ក្នុងក្របខ័ណ្ឌ Champions League ក្រុម Real Madrid នឹងត្រូវប៉ះជាមួយក្រុម Sheriff នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ខណៈដែលក្រុម Inter Milan នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Shakhtar Donetsk នៅថ្ងៃទី២៥ វិច្ឆិកាដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖