ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី វេទិកាខ្សែក្រវ៉ាត់និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងគ្រប់គ្រងគ្រោះអាសន្ន (តាមប្រព័ន្ធវីដេអូ)។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោក វ៉ាង យ៉ុង (Wang Yong), ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន, លោករដ្ឋមន្រ្តី, អនុរដ្ឋមន្រ្តី និងប្រធានស្ថាប័ន គ្រប់គ្រងគ្រោះមហន្តរាយ នៃប្រទេសចំនួន ១៩ប្រទេស, តំណាងពិសេសរបស់ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ, ការិយាល័យសហប្រជាជាតិ, អង្គការអន្តរជាតិ, អង្គការថ្នាក់តំបន់ និងអាស៊ាន ចំនួន ៩អង្គការ។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះគឺផ្ដោតទៅលើការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ក្រោមមូលបទ «ពង្រឹងការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាព គ្រប់គ្រងគ្រោះអាសន្ន» ។
ឆ្លៀតឱកាសនេះ លោក ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និង វាយតម្លៃខ្ពស់ចំពោះ លោក រដ្ឋមន្រ្តី ហួង ម៉ីង, ក្នុងនាមជាប្រធាននៃអង្គប្រជុំ, ក៏ដូចជា ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ទាំងមូល ដែលសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ» និងជាម្ចាស់ផ្ទះទទួលរៀបចំវេទិកា ថ្នាក់រដ្ឋមន្រ្តីនេះឡើង ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធន៍ ស្តីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន។
លោក ទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងស្មារតីនេះ កម្ពុជាសូមបញ្ជាក់ពីការគាំទ្រដ៏ស្មោះរបស់ខ្លួន ចំពោះសេចក្តីថ្លែងការណ៍ ក្រុងប៉េកាំង ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវ៉ាត់និងផ្លូវ ក្នុងការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ដើម្បីឈានទៅដល់ការអនុម័តលើ ក្របខ័ណ្ឌការងារស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្នជាផ្លូវការ នៅក្នុងវេទិកានេះ។ ក្របខ័ណ្ឌការងារនេះ គឺជាការជម្រុញដ៏ធំមួយ ដល់សមាហរណកម្មក្នុងតំបន់ និងកិច្ចខិតខំ ប្រឹងប្រែងកាន់តែស៊ីជម្រៅ ក្នុងកិច្ចសហប្រតិបត្តិការឆ្លងដែន ស្តីពីការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងចាត់វិធានការ ពង្រឹងការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងគ្រោះអាសន្ន ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព និងភាពធន់នឹងគ្រោះមហន្តរាយ នៅថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន។
ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានលើកឡើងថា ក្របខ័ណ្ឌការងារ កិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវ៉ាត់និងផ្លូវ គួរគប្បីមានការតភ្ជាប់រវាងវិស័យ សំខាន់ៗ ដែលស្របទៅនឹងកិច្ចព្រមព្រៀងថ្នាក់តំបន់ និងសកលលោក ពាក់ព័ន្ធរួមមាន៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lanchang-Mekong), កម្មវិធីការងារ (អាត់ម៊ែរ) ២០២១-២០២៥ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង ការឆ្លើតបសង្រ្គោះបន្ទាន់, ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ២០១៥-២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុ, និងរបៀបវារៈឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ សមត្ថភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន កាន់តែមានប្រសិទ្ធភាព។
បន្ថែមលើនេះ យើងគួរគប្បីត្រូវមានយន្តការក្នុងស្រុករឹងមាំ ដើម្បីធានាភាពជាម្ចាស់ ក្នុងការរួមចំណែក ប្រកបដោយប្រសិទ្ធិភាព ដល់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និង សកលលោក ដោយឈរលើគោលការណ៍សម្របសម្រួល ជាយុទ្ធសាស្ត្រ និងការចែករំលែក ផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយភាពសុខដុម និងបរិយាប័ន្ន។ ដោយយោងលើ សារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនេះ ខ្ញុំសូមស្នើអង្គប្រជុំរបស់យើង ពិចារណារៀបចំ វេទិកានេះ បន្តបន្ទាប់ទៅមុខទៀត ក្នុងចន្លោះពេលមួយជាកំណត់ ដើម្បីធ្វើការតាមដាន វាយតម្លៃ និងបូកសរុបវឌ្ឍនភាព នៃការអនុវត្ត។
ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាព សាធារណៈ និងការជួយសង្រ្គោះអាយុជីវិតប្រជាជន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលដឹកនាំផ្ទាល់ដោយ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ហើយក៏បានដាក់ចេញនូវវិធានការជាច្រើន រួមទាំងការយកចិន ជាបង្អែកប្រភពយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ ប្រជាពលរដ្ឋបាន ប្រមាណ 85.68% នៃចំនួន ប្រជាជនសរុប។ កម្ពុជាសម្រេចបាន ជោគជ័យ លើការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ ដោយបានកាត់បន្ថយ នូវអត្រាមរណភាព អត្រាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអត្រាឆ្លង។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្ដីពីការរស់នៅតាមគន្លងថ្មី នៃបរិបទកូវីដ-១៩ និងបានឈានទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។
លោក ទេសរដ្ឋមន្ត្រី បានបន្ថែមថា ជាទិសដៅទៅអនាគត ចិន-អាស៊ាន និងសកលលោក ត្រូវបន្តពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាព សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជា លក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព, ការជឿទុកចិត្ត, ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ។
ជាមួយគ្នានោះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ដល់កម្រិតកំពូលមួយគឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ក្រោម «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កំពុងត្រូវបានពង្រីក យ៉ាងលឿនថែមទៀត លើវិស័យសំខាន់ៗមួយចំនួន រួមទាំងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសរបស់ខ្លួន។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងយន្តការសហប្រតិបត្តិការ ទាំងឡាយនៃ «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរួម នៃតំបន់ និងសកលលោក។ជានិច្ចជាកាល យើងខ្ញុំសូមអបអរសាទរ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ចិន ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការ គ្រប់គ្រងគ្រោះអាសន្ន នៅខេត្តក្វាងស៊ី ដោយបានអនុម័តជាផ្លូវការ នៅឯកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៩។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេស ព្យាបាលជំងឺកូវីដ-១៩, សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយ សម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិន ផងដែរ។ ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ដ្រីក៏សូមកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និង កំពុងចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិត និងចែកចាយវ៉ាក់សាំង ការផ្តល់ជំនួយជា សម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ ក្នុងការទប់ស្កាត់ ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ ៕
ដោយ, សិលា
ហើយក៏បានដាក់ចេញនូវវិធានការជាច្រើន រួមទាំងការយកចិន ជាបង្អែកប្រភពយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ ប្រជាពលរដ្ឋបាន ប្រមាណ 85.68% នៃចំនួន ប្រជាជនសរុប។ កម្ពុជាសម្រេចបាន ជោគជ័យ លើការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ ដោយបានកាត់បន្ថយ នូវអត្រាមរណភាព អត្រាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអត្រាឆ្លង។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្ដីពីការរស់នៅតាមគន្លងថ្មី នៃបរិបទកូវីដ-១៩ និងបានឈានទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។
លោក ទេសរដ្ឋមន្ត្រី បានបន្ថែមថា ជាទិសដៅទៅអនាគត ចិន-អាស៊ាន និងសកលលោក ត្រូវបន្តពួតដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាព សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជា លក្ខណៈសកលបែបនេះ ទាមទារនូវសាមគ្គីភាព, ការជឿទុកចិត្ត, ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ។
ជាមួយគ្នានោះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ដល់កម្រិតកំពូលមួយគឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ក្រោម «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កំពុងត្រូវបានពង្រីក យ៉ាងលឿនថែមទៀត លើវិស័យសំខាន់ៗមួយចំនួន រួមទាំងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសរបស់ខ្លួន។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងយន្តការសហប្រតិបត្តិការ ទាំងឡាយនៃ «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរួម នៃតំបន់ និងសកលលោក។ជានិច្ចជាកាល យើងខ្ញុំសូមអបអរសាទរ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ចិន ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការ គ្រប់គ្រងគ្រោះអាសន្ន នៅខេត្តក្វាងស៊ី ដោយបានអនុម័តជាផ្លូវការ នៅឯកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៩។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេស ព្យាបាលជំងឺកូវីដ-១៩, សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយ សម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិន ផងដែរ។ ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ដ្រីក៏សូមកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និង កំពុងចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិត និងចែកចាយវ៉ាក់សាំង ការផ្តល់ជំនួយជា សម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩៕
ដោយ ៖ សិលា