ខេត្តកំពត៖ នៅថៃ្ងព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលសន្និសីទបូកគោ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
សូមបញ្ជាក់ថា, កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រចំណុះសាលាខេត្ត។
កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ៖
១-របាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២១
២-របាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៩ខែដើមឆ្នាំ២០២១
៣-កែសម្រួលសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
៤-សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត
៥-សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក៕
ដោយ ៖ សិលា