ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្វាយ សំអ៊ាង អនុញ្ញាតឱ្យលោក ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាលនិងសម្តែងការគួរសម

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យលោក ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាល និងសម្តែងការគួរសមក្នុងឱកាសដែលលោក ស្វាយ សំអ៊ាង ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ 

ពិធីនេះមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត និងប្រតិភូអមដំណើរនៃអគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅនៅសាលសវនាការសាលាខេត្ត៕

ដោយ ៖ សិលា


ចែករំលែក៖