ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាបជូនដំណឹង​ ស្តីពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប​ ដែលនៅសេសសល់ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២​ (KHM-18)

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង​ ស្តីពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប​ ដែលនៅសេសសល់ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២​ (KHM-18) ចាប់ពីចំណុចស្ពានវាងក្រុង​ទៅដល់ភូមិអារញ្ញ​ ប្រវែង​ ៥គីឡូម៉ែត្រ​ ស្ថិតនៅក្នុងសង្កាត់សៀមរាប​ ខេត្តសៀមរាប ។

រដ្ឋបាលខេត្តសៀមរាប​ បានពិនិត្យឃេីញថា​ នៅមានបងប្អូន​ប្រជាពលរដ្ឋ​ ចំនួន​ ៥គ្រួសារ​ ដែលបានទទួលយកគោលនយោបាយរួចហេីយ​ មិនទាន់បានរុះរេីសំណង់របស់ខ្លួនចេញពីទីតាំង​ និងប្រជាពលរដ្ឋ​ ចំនួន​ ២គ្រួសារផ្សេងទៀត​ បានមកសាងសង់លេីដីចំណីស្ទឹងដែលបានដោះស្រាយគោលនយោបាយរួចហេីយ​ ហេតុដូចនេះសូមបងប្អូនធ្វេីការរុះរេីដោយខ្លួនឯងក្នុងរយៈពេល​ ៧(ប្រាំពីរ)ថ្ងៃ​។ 

ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ​ រដ្ឋបាលខេត្ត​ នឹងដឹកនាំកម្លាំងចម្រុះចុះរុះរេីដោយពុំទទួលខុសត្រូវ​លេីការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡេីយ៕

ដោយ ៖ សិលា


ចែករំលែក៖