ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRange Rover បុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបេីករថយន្តស៊េរីទំនេីបម៉ាកRANGE ROVER​ក្នុងល្បឿនលឿនជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរថយន្តរងការខូចខាតបែកធុងទឹកទៅមុខលែងរួច​ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៤​ ខែវិច្ឆិកា​ឆ្នាំ២០២១​ នៅគល់ស្ពានអាកាសស្ទឹងមានជ័យប៉ែកខាងត្បូង​ តាមបណ្តោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ទំនប់ទឹក​  ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។ 

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកRANGE ROVER ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ2AF-6663 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុម្ចាស់រថយន្តចុះពីរថយន្តរួចគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖