ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី០៣ខែវិច្ឆិកា២០២១ វេលាម៉ោង១៧ និង៣០នាទី បង្កដោយជនសង្ស័យ០២នាក់ គឺ១-ឈ្មោះ វង្ស ចាន់ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ឡូវ ថាវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបពេលកំពុងល្បាត ។ សម្ភារដែលរឺបអូសយកបានមាន៖ សោទីប១ , ម៉ូតូ០១គ្រឿងម៉ាកGTR ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1X-6171 ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា