ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវពីរក្រុម៨នាក់ប្រើចម្ពាមកៅស៊ូនិងដុំឥដ្ឋដេញបាញ់គប់គ្នាពេញផ្លូវត្រូវសមត្ថកិច្ចក្រុងក្រចេះឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងនគរបាលក្រុងក្រចេះ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យពីរក្រុមចំនួន០៨នាក់ក្នុងនោះមានស្រីម្នាក់ផងដែរក្នុងករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោសដែលប្រើចម្ពាមកៅស៊ូ.ដុំឥដ្ឋនិងខ្សែក្រវាត់ដេញបាញ់ វាយនិងគប់គ្នាពេញផ្លូវបង្កការភ័យខ្លាចរំខានដល់មហាជនអ្នកស្រុកនិងធ្វើដំណើរលើដងផ្លូវត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងភ្លាមៗបន្ទាប់ពីកើតហេតុទាំងពីរក្រុមបានប្រព្រឹត្តនៅ ចន្លោះម៉ោង​២០៖០០នាទីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២១​ត្រង់ចំណុចបឹងហ្គាឡូ​ ស្ថិតក្នុងភូមិក្រចេះ សង្កាត់.ក្រុងក្រចេះ ខេត្តក្រចេះ។ ​

ដែលជនសង្ស័យទាំងពីរក្រុមមានទីលំនៅភូមិថ្មគ្រែលេី​ ឃុំថ្មគ្រែ​ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងនោះឃាត់ខ្លួនបានរួមមានជនសង្ស័យក្មេងស្ទាវក្រុមទី១ មាន:៖

ទី១-ឈ្មោះ​ ចាន់​ វាសនា​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ មានទីលំនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី​ ក្រុងក្រចេះ​ ខេត្តក្រចេះ។

​ ទី២-ឈ្មោះ​ ញ៉ឹម​ ពុត្ថា ហៅម៉ៅ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី​ ក្រុងក្រចេះ​ ខេត្តក្រចេះ។

ទី៣-ឈ្មោះ​ ឈុន​ រុងរឿង​ ហៅវី​ ភេទស្រី​ អាយុ​ ១៧ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ​ សង្កាត់អូរឬស្សី​ ក្រុងក្រចេះ​ ខេត្តក្រចេះ។

និងបក្ខពួកពីរនាក់ទៀតរត់គេចខ្លួនកំពុងស្រាវជ្រាវអត្តសញ្ញាណ។

ឯក្រុមទី២មាន ៖

ទី១-ឈ្មោះ​ លូត​ លុច​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ មានទីលំនៅភូមិត្រូន​ ឃុំក្បាលដំរី​ ស្រុកសំបូរខេត្តក្រចេះ។

ទី២-ឈ្មោះ​ តាំង​ វ៉ាន់ឌី​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ មានទីលំនៅភូមិចង្ហប​ ឃុំក្បាលដំរី​ ស្រុកសំបូរ ខេត្តក្រចេះ។

ទី៣-ឈ្មោះ​ អេត​ សុខន​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ មានទីលំនៅភូមិជេីងពាត ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

ទី៤-ឈ្មោះ​ ម៉ៃ​ ម៉ាឡែត​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ ។

​ ទី៥-ឈ្មោះ​ ម៉ៃ​ ម៉ាឡេ ភេទប្រុស​ អាយុ​ ២១ឆ្នាំ។

ប្រភពពីសមត្ថកិច្ចថាក្មេងស្ទាវក្រុមទី១បានជិះម៉ូតូដេញតាមក្មេងស្ទាវក្រុមទី២មកដល់ចំណុចបឹងហ្គាឡូ​ ស្រាប់តែក្មេងស្ទាវក្រុមទី១យកចម្ពាមកៅស៊ូបាញ់ទៅលេីក្មេងស្ទាវក្រុមទី២​ ភ្លាមៗនោះដែរក្មេងស្ទាវក្រុមទី២​បានកាន់ខ្សែក្រវ៉ាត់​ និងគប់ដុំថ្មទៅលេីក្មេងស្ទាវក្រុមទី១វិញ​ និងបានជិះម៉ូតូដេញតាមវាយគ្នារហូតដល់ចំណុចទំនប់​ហើយក្មេងស្ទាវក្រុមទី១រត់ចូលក្នុងតូបលក់អីវ៉ាន់ឱ្យគេជួយ​ ស្រាប់តែក្មេងស្ទាវក្រុមទី២​ចូលទៅតាមវាយបណ្តាលឱ្យរងរបួស​។ 

​ភ្លាមៗនោះសមត្ថកិច្ចបានចុះអន្តរាគមន៍​ និងចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង​ និងដកហូតបានម៉ូតូចំនួន០៣គ្រឿង,​ ទូរស័ព្ទចំនួន០៦គ្រឿង,​ ចម្ពាមកៅស៊ូចំនួន០១​ និងដុំឥដ្ឋចំនួន០២កំណាត់។  

    បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងខាងលេី​កំពុងឃាត់ខ្លួន​ និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធីចាត់ការតាមច្បាប់៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖